(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ក្រុមហ៊ុន Boeing ធ្វើតេស្តដោយជោគជ័យ «យានតាក់ស៊ីលើអាកាស» ជាលើកដំបូងបំផុត។

 

២៖ ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Alibaba មហាសេដ្ឋីចិនលោក Jack Ma ថ្លែងសុន្ទរកថាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០១៩ នៅក្រុង Davos ប្រទេសស្វីស។

 

៣៖ ​ទិវាអន្តរជាតិនៃការអប់រំនៅទីស្នាក់ការ​នៃអង្គការសហប្រជាជាតិ។

 

៤៖ ប្រជាជនចិននាំគ្នាប្រមូលផល​ផ្លែក្រូចនៅខេត្ត Hubei ភាគកណ្តាលប្រទេស។

 

៥៖ ផ្ទុះករណីបាញ់ប្រហារ​ក្នុងរដ្ឋ Georgia ផ្តាច់ជីវិត​មនុស្ស​០៤នាក់នៅសហរដ្ឋអាមេរិក។

 

៦៖ ចិនចេញដាក់ចេញផែនការគ្រប់ជ្រុងជ្រោយសំដៅថែរក្សាការពារមហាកំពែង។

 

៧៖ អតីតមនុស្សជំនិតលោក ដូណាល់ ត្រាំ ត្រូវភ្នាក់ងារ FBI ចាប់ខ្លួន ជុំវិញការស៊ើបអង្កេតរឿងអាស្រូវឃុបឃិត​​គ្នារវាង​រុស្ស៊ី​និង​ក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ។