(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ យន្តហោះចម្បាំងរុស្ស៊ី Su-27 ហោះស្ទាក់យន្តហោះស៊ើបការណ៍របស់ស៊ុយអែត នៅលើដែនសមុទ្របាល់ទិក។

២៖ ព្រះចៅស៊ុលតង់នៃរដ្ឋ Pehang ក្លាយជា​ព្រះមហាក្សត្រថ្មី​នៃប្រទេសម៉ាឡេស៊ី។

 

៣៖ ​ការផ្តល់សក្ខីកម្មរបស់អតីត​មេធាវីលោក ដូណាល់ ត្រាំ​ នៅចំពោះមុខសភា ត្រូវពន្យាពេល ព្រោះតែការគំរាមកំហែង​ពី​​លោក ត្រាំ។

៤៖ តារាភាពយន្តសិង្ហបុរី Aloysius Pang ស្លាប់ក្នុង​ពេលបំពេញ​កាតព្វកិច្ចយោធា។

៥៖ មនុស្ស០៥នាក់ស្លាប់​ក្នុងករណីបាញ់​​ប្រហារ​យ៉ាងកក្រើក ក្នុងធនាគារមួយកន្លែងនារដ្ឋផ្លូរីដាសហរដ្ឋអាមេរិក។

៦៖ របាយការណ៍ថ្មីមួយព្យាករថា ប្រទេសចិន​អាចនឹងវ៉ាដាច់​សហរដ្ឋអាមេរិក ក្លាយជាទីផ្សារ​លក់រាយ​ធំបំផុត​លើលោកនៅ​ក្នុង​ឆ្នាំ២០១៩។

៧៖ ភាពចលាចល​ផ្ទុះឡើង​កាន់តែខ្លាំងនៅ​វេណេស៊ុយអេឡា បន្ទាប់ពីអាមេរិកលូកដៃ កាន់តែជ្រៅដើម្បីគាំទ្រក្រុមបក្ស​ប្រឆាំង។