(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅទីបំផុតកាល​បរិច្ឆេទជាក់លាក់ នៃការរៀបចំ​ការបោះឆ្នោតជាតិនៅក្នុង​ប្រទេសថៃ ត្រូវបានប្រកាសចេញជាផ្លូវការ​ហើយនៅមុននេះបន្តិច ដោយ​គណកម្មការ​រៀបចំការបោះឆ្នោតថៃ ដោយសម្រេចយកថ្ងៃទី២៤ ខែមីនាខាងមុខនេះ​ជាថ្ងៃបោះឆ្នោត​សកល៕

២៖ ទីភ្នាក់ងារ​ឧតុនិយម និងក្រសួង​បរិស្ថាន​កូរ៉េខាងត្បូង​មានគម្រោង​ដឹកនាំការធ្វើតេស្ដបង្កើតភ្លៀង​សិប្បនិម្មិត នៅឯ​តំបន់ដែន​ទឹកភាគខាងលិច​នៃប្រទេស​នៅក្នុងសប្ដាហ៍នេះ ដើម្បីមើល​ពីប្រសិទ្ធិភាពកាត់​បន្ថយធូលី៕

៣៖ ​អតីតរដ្ឋ​មន្ត្រីការបរទេស​អាមេរិក​លោក ចន ឃើរី (John Kerry) បាននិយាយថា លោកនឹង​ប្រាប់​ឱ្យលោក ដូណាល់ ត្រាំ ចុះចេញពី​តំណែង បើសិនជា​លោកអាចនិយាយ​ដោយផ្ទាល់​ ជាមួយប្រធានាធិបតី​អាមេរិក​រូបនេះ៕

៤៖ ​កងទ័ពចិនកំពុងតែ​ធ្វើការអភិវឌ្ឍ​យន្តហោះ​ទម្លាក់គ្រាប់បែកស៊េរីថ្មី ដើម្បីប្រើ​ប្រាស់ជំនួស​​យន្តហោះ​​ទម្លាក់​គ្រាប់​បែកចាស់ៗ​របស់ខ្លួន ដែលសល់តាំងពី​សម័យសូវៀត។

៥៖ ខណៈ​សហរដ្ឋអាមេរិក រុស្ស៊ី និង​ ចិន សុទ្ធតែកំពុង​សម្លឹងមើល​ការបង្កើត​មូលដ្ឋាននៅលើ​ផ្ទៃឋានព្រះច័ន្ទ ហើយនាពេល ថ្មីៗនេះ​​​ទីភ្នាក់ងារអវកាស​អឺរ៉ុប ESA ក៏មានគោលដៅដូចគ្នា​ផងដែរ៕

៦៖ ព្រឹទ្ធសភា​អាមេរិកនឹងធ្វើការបោះឆ្នោត​សម្រេច​ទៅលើ​សេចក្តីព្រាងថវិកា​ចំនួនពីរ ក្រោមគោល​បំណង​ព្យាយាម​បញ្ចប់ការបិទទ្វារ​រដ្ឋាភិបាល ដែលបានអូស​បន្លាយជាងមួយខែមក​ហើយ៕