(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិកដែលជាស្រ្តីស្បែកខ្មៅ គឺលោកស្រី Kamala Harris នាថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាស​ថា​​លោកស្រីនឹងចូលរួមធ្វើការប្រកួត​ប្រជែង​យក តំណែង​​ប្រធានាធិបតី​អាមេរិកជាមួយ លោក ដូណាល់ ត្រាំ នៅឆ្នាំក្រោយ។ នេះ​បើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

លោកស្រី Kamala Harris មានឪពុកជាជនជាតិចាម៉ៃកានិងម្តាយជាជនជាតិឥណ្ឌា ដូច្នេះហើយលោកស្រីបានក្លាយ​ជា​ស្រ្តី​ស្បែក​​ខ្មៅ​ដំបូងគេ ដែលនឹង​​ប្រជែងយកតំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។ លោកស្រី Harris ​បានសង្កត់ធ្ងន់ថា សច្ចភាពនិងយុត្តិធម៌គឺជាអាទិភាពចម្បង​​នៅក្នុងរបៀបវារៈរបស់លោកស្រី។

គួរជម្រាបថា លោកស្រី Harris គឺជាអ្នកនយោបាយ​ទី៦​ហើយនៃបក្សប្រជាធិបតេយ្យអាមេរិក ដែល​បាន​ប្រកាស​អំពីគោល​បំណង​​​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​នៅឆ្នាំក្រោយ៕