(វ៉ាស៊ីនតោន)៖ ការបិទទ្វារ​រដ្ឋាភិបាល​អាមេរិក ដែលបាន​អូសបន្លាយ​ចូលដល់ ៣០ថ្ងៃហើយនោះ កំពុងតែបង្ក​បញ្ហាដល់​ហេដ្ឋា​រចនាសម្ព័ន្ធ នៃប្រព័ន្ធ​បច្ចេកវិទ្យា​នៅសហរដ្ឋអាមេរិក។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

ការបិទទ្វារ​រដ្ឋាភិបាលអាមេរិក​បានបង្កឲ្យមានការពន្យារពេល Update ទៅលើ​គំរូផែនទីគេហៅថា World Magnetic Model (WMM) ដែលបង្កើត​ឡើងដើម្បីធ្វើការ​តាមដាន​​ភាពប្រែប្រួល ខុស​ពីប្រក្រតី​នៅតំបន់ប៉ូល​ខាងជើង។ គំរូ WMM ដែល​មាន​​តួនាទី​ផ្តល់​​​​លទ្ធ​​ផល​​ព្យាករ​ណ៍ការ​ប្រែប្រួល​រយៈពេល ០៥ឆ្នាំនៃដែនម៉ាញេទិច​ផែនដីនោះ ត្រូវបានប្រើប្រាស់​ដោយ​ប្រព័ន្ធ​នាំផ្លូវ ​និង​ប្រាប់​ទីតាំង GPS។​

គួរជម្រាបថា គំរូផែនទីខាងលើ​ដែលមានសារសំខាន់​ជាខ្លាំង ក្នុងការផ្តល់ភាព​ត្រឹមត្រូវ​នៃប្រព័ន្ធ​ដែលនាំ​ផ្លូវកប៉ាល់​នៅលើផ្ទៃ​សមុទ្រ និងប្រព័ន្ធ Google Maps នៅលើទូរស័ព្ទ​ដៃជាដើម តាមពិតត្រូវទទួល​បានការអាប់ដេត​កាលពីថ្ងៃអង្គារ​សប្តាហ៍​មុន ប៉ុន្តែវាត្រូវ​បានពន្យារពេលរហូតដល់ចុងខែនេះ ដោយសារ​បញ្ហាបិទទ្វារ​រដ្ឋាភិបាល។ មិនត្រឹម​តែ​ប្រព័ន្ធខាងលើនេះទេ​វិស័យ​មួយចំនួនទៀត ក៏កំពុងរងផលប៉ះពាល់ផងដែរ ខណៈ​ការបិទរដ្ឋាភិបាល​​បានបំណែក​កំណត់ត្រា​យូរបំផុត តាំងតែពីសប្តាហ៍មុនម្ល៉េះ៕