(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ពិព័រណ៍លក្ខណៈអន្តរជាតិនៃត្បូងនិងគ្រឿងអលង្ការមានតម្លៃលើកទីមួយ ប្រព្រឹត្តទៅនៅក្រុង Mandalay មីយ៉ាន់​ម៉ា។

២៖ ជនបរទេសដែលស្នាក់នៅប្រទេសជប៉ុន ចូលរួមការហាត់សមត្រៀមលក្ខណៈក្នុងករណីមានគ្រោះមហន្តរាយ​ធម្មជាតិ នៅ​ទីក្រុង​តូក្យូប្រទេសជប៉ុន។

៣៖ ​​លោកស្រី Kirsten Gillibrand ជាព្រឹទ្ធសមាជិកមកពីបក្ស​ប្រជាធិបតេយ្យ ត្រៀមខ្លួនប្រកួត​ដណ្តើម​តំណែង​​ប្រធានាធិបតី​ជាមួយ​លោក ត្រាំ នៅឆ្នាំ២០២០។

៤៖ CEO របស់ Huawei បញ្ជាក់ច្បាស់ៗ​ថា ក្រុមហ៊ុនមួយ​នេះមិនមែន​ជាចារកម្ម​​របស់ទីក្រុងប៉េកាំង ដូច​អាមេរិកលើក​ឡើង​នោះ​​ឡើយ។

៥៖ រូបស៊ុតមួយនេះ ក្លាយជារូបភាពដែលទទួលបានការ Like ច្រើនជាងគេបំផុតនៅលើបណ្តាញ Instagram ខណៈ​កំណត់​ត្រា​ចាស់គឺរូបថតរបស់តារាម៉ូដែលអាមេរិកឈ្មោះ Kylie Jenner។

៦៖ តំបន់ Chiantown នៅប្រទេសសិង្ហបុរីចាប់ផ្តើមតុបតែងភ្លើងលម្អ សម្រាប់ត្រៀមអបអរពិធីបុណ្យចូលឆ្នាំចិន។

៧៖ ក្រុមមន្រ្តីកូរ៉េខាងជើងចេញដំណើរមកទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបចរចាគ្នាជាមួយមន្រ្តីអាមេរិក។