FRESH NEWS+ Home Local World Business Facebook YouTube TikTok English Chinese (中文)

 
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តការជួយគាំទ្រដល់មូលនិធិត្រីចក្រយានកម្ពុជា ទាំងការឧបត្ថម្ភ និងការគិតគូរពីសុខភាព ដោយផ្តល់ប័ណ្ណ ប.ស.ស និងប័ណ្ណក្រីក្រ * BREAKING: អាមេរិកនិងចិន ព្រមព្រៀងគ្នាទម្លាក់ពន្ធចុះមកវិញរហូតដល់១១៥ភាគរយ ហើយផ្អាករយៈពេល៩០ថ្ងៃ * កំណត់ហេតុរបស់ក្រសួងធម្មការ នៃការដោះស្រាយករណីបុរសម្នាក់តាំងខ្លួនជាឥសី នៅជើងភ្នំត្បែង ខេត្តព្រះវិហារ ដែលតារាចម្រៀង មាស សុខសោភា ធ្លាប់ឧបត្ថម្ភលុយរាប់ម៉ឺនដុល្លារ * ប៉ូឡូញ ចោទថាចារកម្មរុស្ស៉ីជាអ្នកនៅពីក្រោយហេតុការណ៍ឆេះមជ្ឈមណ្ឌលលក់ទំនិញដ៏ធំ កាលពីឆ្នាំ ២០២៤ * នាវាកងទ័ពជើងទឹករបស់ចិនពីរគ្រឿង មកដល់កម្ពុជា ត្រៀមចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ * លោក ត្រាំ មានគម្រោងទទួលយកអំណោយជាយន្ដហោះដ៏ប្រណិតពីកាតា ទុកប្រើជា Air Force One * ក្រុមហ៊ុនអាកាសចរណ៍ Emirates ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ជួយជំរុញកំណើនទេសចរណ៍ និងពាណិជ្ជកម្ម * លោក ហ្សេលេនស្គី បបួលលោក ពូទីន ជួបគ្នាចរចាដោយផ្ទាល់ នៅតួកគីយ៉េ ក្រោយការអន្តរាគមន៍ពីលោក ត្រាំ * EU ត្រៀមរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មលេីរុស្ស៉ី ករណីមានការបំពានបទឈប់បាញ់ ៣០ថ្ងៃ ដែលកំពុងស្នេីឡេីង * ទីបំផុតចិននិងអាមេរិក អង្គុយចរចាគ្នារឿងបញ្ហាពាណិជ្ជកម្ម ក្រោយធ្វើសង្រ្គាមពន្ធយ៉ាងកក្រើក * លោក Erdogan ប្រាប់លោក Macron៖ តួកគីយ៉េត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះចរចា រុស្ស៊ី-អ៊ុយក្រែន * លោក ហ្សេលេនស្គីថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចា បើរុស្ស៉ីទទួលយកបទឈប់បាញ់ * ឥឡូវនេះ CoolApp មានមុខងារថ្មីទាំងនៅលើទូរស័ព្ទ និងកុំព្យូទ័រ អាចផ្ញើរូបភាពជាលក្ខណៈ Original file និងអាចកំណត់ផ្ញើរូបភាពជាលក្ខណៈ Standard ឬ Original file បានទៀតផង ! CoolApp – ភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ រស់នៅជាមួយភាពឆ្លាតវៃ Please download CoolApp: https://downloads.coolapp.com.kh * Fresh News English: Two Chinese Warships Dock at Ream Naval Base ahead of 2025 Golden Dragon Joint Military Exercise * Royal Ploughing Ceremony to Be Held in Kampong Chhnang on 15 May * Iran says nuclear talks "more serious," rejects U.S. call to dismantle facilities * China firmly supports multilateralism, free trade and WTO's greater role: vice premier * Indonesia's high-speed train hits record 25,000 daily passengers during holiday surge * TOP NEWS: Cambodia Reports 0 New COVID19 Case, 1 Recovered, 0 Died * South Korea's former PM Han drops presidential bid, ending rift among conservatives * Emirates Airlines Plays a Key Role in Connecting Cambodia to the World, Boosting Tourism and Trade * Fresh News Plus: Google យល់ព្រមបង់ប្រាក់ ៥០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងរើសអើងជាតិសាសន៍ចំពោះបុគ្គលិក * iPhone ជំនាន់ក្រោយអាចនឹងផលិតឡើងពីកញ្ចក់ស្ទើរតែទាំងស្រុង និងមានរាងកោង * OpenAI និង Microsoft កំពុងចរចាដើម្បីទទួលបានមូលនិធិថ្មី និងរៀបចំចូលទីផ្សារមូលបត្រ * Google រងការប្តឹងប្តល់ចំនួន ៣ពាន់លានអឺរ៉ូ ជុំវិញការត្រួតត្រាទីផ្សារ * Amorim ទទួលស្គាល់ថា រូបលោកត្រូវតែចុះចេញពីតំណែង ប្រសិនបើទម្រង់លេង Man Utd នៅតែអន់ * Barcelona ត្រូវការជ័យជម្នះតែ ១ប្រកួតទៀតប៉ុណ្ណោះ ដើម្បីលើកពាន La Liga ក្រោយផ្តួល Real * Google យល់ព្រមបង់ប្រាក់ជិត ១.៤ពាន់លានដុល្លារ ដល់រដ្ឋតិចសាស់ ដើម្បីដោះស្រាយបណ្តឹង * Nvidia នឹងកែប្រែបន្ទះឈីប H20 សម្រាប់ប្រទេសចិន ដើម្បីជៀសផុតពីការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក
 
 

លោក ពូទីន នឹងទៅទស្សនកិច្ចនៅតូក្យូក្នុងខែមិថុនា ខណៈជប៉ុននិងរុស្ស៊ីកំពុងប្រឹងសម្រេចឲ្យបាន​សន្ធិសញ្ញា​បញ្ចប់សង្រ្គាម​លោកជាផ្លូវការ (Video Inside)

2019-01-14 06:04pm

(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តារ៉ូ កូណូ ដែលកំពុងបំពេញទស្សនកិច្ចនៅឯទីក្រុងម៉ូស្គូ បានឲ្យដឹងនាថ្ងៃចន្ទនេះ​ថា ​​ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងត្រូវទៅបំពេញទស្សនកិច្ចនៅ ប្រទេសជប៉ុនក្នុងខែមិថុនាឆ្នាំនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន Japan Times នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

លោក កូណូ បានលើកឡើងឲ្យដឹងបែបនេះ នៅមុនការជួបពិភាក្សាជាមួយ​រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ ខណៈ​​ប្រទេសទាំងពីរកំពុងព្យាយាម​ជំរុញឲ្យមានសន្ទុះ ក្នុងការប្រឹងប្រែងចរចាគ្នា ឆ្ពោះទៅរកការសម្រេចបាននូវ​​សន្ធិសញ្ញា​​​សន្តិភាព​​ ដើម្បីបញ្ចប់សង្រ្គាមលោកលើកទីពីរជាផ្លូវការ។ ម៉្យាងវិញទៀត នេះគឺជាជំនួបលើកដំបូង គិតចាប់តាំងពី​ប្រមុខការទូតទាំង​ពីរ​ ត្រូវបានមេដឹកនាំរៀងៗខ្លួនបង្គាប់ឲ្យ​ចាត់ចែង​លើកិច្ចការនេះ កាលពីខែវិច្ឆិកាឆ្នាំមុន។

គួរជម្រាបថា ជប៉ុននិងរុស្ស៊ីមិនអាចចុះកិច្ចព្រមព្រៀងលើ​សន្ធិសញ្ញាសន្តិភាពជាមួយគ្នាបាន ដោយសារតែបញ្ហាជម្លោះទីប្រជុំ​កោះ Kuril។ ទីក្រុងតូក្យូបានប្រកាន់ជំហរអះអាងថា ​ប្រជុំកោះនេះ ត្រូវបានរុស្ស៊ីកាន់កាប់ដោយខុសច្បាប់ បន្ទាប់​ពី​ជប៉ុន​​បាន​​ទម្លាក់អាវុធចុះកាលពីឆ្នាំ១៩៤៥ នៅក្នុងសម័យសង្រ្គាមលោកលើកទីពីរ រីឯទីក្រុងម៉ូស្គូវិញបានទទូចឲ្យជប៉ុនទទួលស្គាល់​នូវ​លទ្ធផលនៃសង្រ្គាមនេះ ដែលរួមមានទាំង​អធិបតេយ្យភាពរបស់រុស្ស៊ីនៅលើប្រជុំកោះ Kuril៕