(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី​លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា លោកធ្លាប់ត្រូវបាន​គេដំឡើងតំណែងជាអនុសេនីយ​ដែលមានឋានៈស្មើ នឹងមេបញ្ជាការ​កងអង្គភាព​កាំភ្លើងធំ ហូវីតហ្សឺ (Howitzer) ក្នុងអតីតសម័យ​សហភាពសូវៀត។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

លោក ពូទីន បានគូស​បញ្ជាក់ដូច្នេះ​ថា «ខ្ញុំធ្លាប់ធ្វើទាហាន​បាញ់កាំភ្លើងធំ... ហើយខ្ញុំត្រូវបាន​គេដំឡើងតំណែង​ជាអនុសេនីយ ដែលមាន​ឋានៈស្មើនឹងមេបញ្ជាការ​កងអង្គភាព​កាំភ្លើងធំ Howitzer ទំហំ ១២២មីលីម៉េត្រ ក្នុងអតីតសម័យ​សហភាព​សូវៀត»។ ការរំលឹក​អតីតកាល​ គឺជារឿងកម្រមួយសម្រាប់បុរសខ្លាំងរុស្ស៊ី។

គួរបញ្ជាក់ថា លោក វ៉្លាឌីមៀ ពូទីន បង្ហើបពីប្រវត្តិពាក់ព័ន្ធនឹងជីវិតឯកជនរបស់លោក​ កាលពីលោកស្ថិតក្នុងអាជីពជាយោធានោះ កាលពីថ្ងៃចន្ទ ទី០៧ ខែមករា កន្លងទៅ នៅក្នុងពិធីបុណ្យ Folk រៀបចំឡើងនៅឯតំបន់ Peter និង Paul Fortress នៃទីក្រុង St Petersburg ដែលជាទីក្រុងប្រកប​ដោយសក្តានុពលសេដ្ឋកិច្ចមួយ នៃសហព័ន្ធរុស្ស៊ី៕