(ប៉េកាំង)៖ កូនសិស្ស​ចំនួន ២០នាក់​ត្រូវបានបុរសម្នាក់​ចាក់ឲ្យរបួសនា​ថ្ងៃអង្គារនេះ ក្នុងសាលារៀន​មួយកន្លែង​នៅទីក្រុង​ប៉េកាំង ហើយបន្ទាប់ជនសង្ស័យរូបនេះ​ត្រូវបានប៉ូលិស​ចិនឃាត់ខ្លួន។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​​ព័ត៌​មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។​

ហេតុការណ៍​ខាងលើបានកើតឡើង នៅសាលាបឋមសិក្សា​មួយកន្លែង​ក្នុងសង្កាត់ ស៊ីចេង (Xicheng) នៃរដ្ឋធានីប៉េកាំង​ ប្រទេស​ចិន​ ហើយក្នុងចំណោម​កូនសិស្សដែលរង​របួសទាំងនោះ​មាន ០៣នាក់របួសធ្ងន់ ប៉ុន្តែពុំរងការ​គំរាមកំហែងដល់​អាយុជីវិត​នោះ​​ឡើយ។

គួរជម្រាបថា ពុំទាន់មានការបញ្ជាក់លម្អិតអ្វីទៀតឡើយជុំវិញហេតុការណ៍​ខាងលើនេះ ដោយគ្រាន់តែគេដឹងថា បុរសម្នាក់​​ដែលបានប្រព្រឹត្ត​សកម្ម​ភាពខាងលើ​ត្រូវបានប៉ូលិស​ចាប់ឃាត់ខ្លួនយកទៅអធិការដ្ឋានរួចហើយ៕