(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងលើ Facebook, Google និងTwitter ដោយចោទថាបណ្ដាញទំនាក់ទំនងសង្គមទាំងនេះបានលុបចោលនូវឈ្មោះមួយចំនួននៅក្នុងការបង្ហោះសារជាច្រើន និងមាន​ភាពលម្អៀងទៅខាងគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter នៅថ្ងៃអង្គារនេះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«វាគឺជារឿងគួរឱ្យអស់សំណើចដែល Facebook Google និងTwitter មានភាពលម្អៀងទៅខាងគណបក្សប្រជាធិបតេយ្យ...មិនតែប៉ុណ្ណោះពួកគេថែមទាំងលុបចោលនូវឈ្មោះ មួយចំនួនក្នុងការបង្ហោះសារជាច្រើនទៀតផង»។

គួរបញ្ជាក់ថា ថ្លែងនៅលើ Twitter លោក ដូណាល់ ត្រាំ ក៏បានជូនពរអតីតទីប្រឹក្សាសន្តិសុខជាតរបស់លោក គឺលោក Michael Flynn ឱ្យមានសំណាងល្អផងដែ ខណៈលោកនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ នៅថ្ងៃអង្គារនេះ ជុំវិញ សំណុំរឿងរុស្ស៊ី៕