(សិង្ហបុរី)៖ ជនជាតិវៀតណាម៤នាក់ ដែលលួចសម្លៀកបំពាក់ជាង១៤០០កំផ្លេរចេញពីហាង Uniqlo ក្នុងប្រទេសសិង្ហបុរី ត្រូវបានតុលាការផ្តន្ទាទោសហើយនៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរសិង្ហបុរី ជនជាតិវៀតណាមទាំង៤នាក់ខាងលើមានប្រុស២នាក់ និងស្រី២នាក់ ព្រមទាំងមានឈ្មោះដូចជា Van Tu Nguyen, Duong Tuan Dat, Nguyen Thi Thu Huong ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ ១ឆ្នាំ ១១ខែ ខណៈម្នាក់ចុងក្រោយឈ្មោះ Tran Thi Phuong Thao ត្រូវជាប់ពន្ធនាគារ១ឆ្នាំ ១០ខែ។

គួរបញ្ជាក់ថា សម្លៀកបំពាក់១៤០០កំផ្លេរ ដែលជនជាតិវៀតណាមទាំង៤នាក់នេះ លួចចេញពីហាង Uniqlo ក្នុងប្រទេស សិង្ហបុរី មានតម្លៃគិតជាប្រាក់សរុប ៤៤,៦០០ដុល្លារ៕