(ពិភពលោក)៖ ក្នុង​ចំណោម​រូបិយបណ្ណ​ដែល​មាន​​តម្លៃ​ទាប​ជាង​គេ​ទាំង​១០ លើ​ពិភពលោក ក្នុង​នោះ​ក៏​មាន​លុយ​រៀល​របស់​កម្ពុជា​ផងដែរ តែ​កម្ពុជា​ជាប់ត្រឹម​ចំណាត់​ថ្នាក់​ទី​១០​ប៉ុណ្ណោះ។ ដោយ​ឡែក​​លុយដុង​វៀតណាម ជាប់​ចំណាត់​ថ្នាក់​ទី​២ ខណៈដែល​លុយ​អ៊ីរ៉ង់​ជាប់​ចំណាត់​ថ្នាក់​ទី​១​​ជា​លុយ​ដែល​មាន​តម្លៃ​ទាប​ជាង​គេ៖ 

១៖ លុយ Rial របស់​ប្រទេស​ អ៊ីរ៉ង់ (កូដ៖ IRR ) ១$ ស្មើ​ប្រហែល ៣៧៣៧៥.០១។
២៖ លុយ Dong របស់​ប្រទេស​ វៀតណាម (និមិត្តសញ្ញា៖ ₫ ​កូដ៖ VND) ១$ ស្មើ​ប្រហែល ២២៧៦៩.១៩ ₫
៣៖ លុយ Dobra របស់​ប្រទេស Sao Tome and Principe (និមិត្តសញ្ញា៖ Db កូដ៖ STN ) ១$ ស្មើ​ប្រហែល ១៩៩៣៧.០៧ Db
៤៖ លុយ Rupiah របស់​ប្រទេស​ឥណ្ឌូណេស៊ី (និមិត្តសញ្ញា៖ Rp​កូដ៖ IDR) ១$ ស្មើ​ប្រហែល ១៣៧៧០.៦១ Rp
៥៖ លុយ Franc របស់​ប្រទេស ហ្គីណេ​ (និមិត្តសញ្ញា៖ FG ​កូដ៖ GNF ) ១$ ស្មើ​ប្រហែល ៩០៥៤.៨៣ FG
៦៖ លុយKip របស់​ប្រទេស​ ឡាវ ( ​និមិសញ្ញា៖ ₭ កូដ៖ LAK ) ១$ ស្មើ​ប្រហែល ៨២៨៩.៨២ ₭
៧៖ លុយ Som របស់​ប្រទេស​ អូបេគីស្ថាន (​កូដ៖ UZS) ១$ ស្មើ​ប្រហែល ៨១៨៩.០០
៨៖ លុយ Leone របស់​ប្រទេស សេរ៉ាឡេអូន​ (និមិត្តសញ្ញា៖ Le​ កូដ៖ SLL) ១$ ស្មើ​ប្រហែល ៧៦៨០.០០ Le
៩៖ លុយ Guarani របស់​ប្រទេស​ប៉ារ៉ាហ្គាយ (និមិត្តសញ្ញា៖ ₲ ​កូដ៖ PYG) ១$ ស្មើ​ប្រហែល ៥៥៤៥ ₲
១០៖ លុយ Riel របស់​ប្រទេស​​កម្ពុជា (និមិត្តសញ្ញា៖ ៛ កូដ៖ KHR) ១​$ ស្មើ​ប្រហែល​ ៤០០២​.៩៣៛