(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ទីបំផុតប៉ូលិស​​បារាំងបាញ់​​សម្លាប់​ខ្មាន់កាំភ្លើង​ម្នាក់ ក្រោយពីរូបគេ​បានបាញ់​សម្លាប់​មនុស្ស០៣នាក់​​នៅក្នុងផ្សារទីក្រុង Strasbourg កាល​ពី​ដើម​សប្តាហ៍នេះ។

២៖ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Ma Zhaoxu ក្នុងកិច្ចប្រជុំសន្តិសុខ UN ស្នើឲ្យ​លើកកម្ពស់​​​ស្ថានការណ៍មនុស្សធម៌នៅស៊ីរី។

៣៖ ​មេដឹកនាំសហភាពអឺរ៉ុប ប្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសថា កិច្ចព្រមព្រៀង Brexit មិនអាចចរចាឡើងវិញបាន​ឡើយ​។

៤៖ បណ្តាញ YouTube ចាត់វិធានការ​កាន់តែក្តៅ​ដោយ លុបចោល Channel សរុប១.៦៧លាន ព្រោះតែបង្ហោះវីដេអូ​ជា​លក្ខណៈ​​ក្លែង​បន្លំ, Spam, Scam ឬរឿងក្តៅសាច់ជាដើម។

៥៖ ​ការសិក្សាថ្មីបង្ហាញថាចំនួន​ត្រីឆ្លាមគ្រប់ប្រភេទកំពុងថយចុះ ​នៅតំបន់ឆ្នេរភាគខាងកើត​​អូស្ត្រាលី។

៦៖ រុស្ស៊ីសម្រេចជ្រើសរើស​ក្រុង Vladivostok ជារដ្ឋធានីថ្មីប្រចាំតំបន់ចុងបូព៌ា (Far East) របស់ខ្លួន។

៧៖ ឧក្រិដ្ឋជនចិនឈ្មោះ Jiang Lei ដែលត្រូវ​ប៉ូលិសអន្តរជាតិ Interpol តាមចាប់តាំងពីឆ្នាំ២០០៧ ទីបំផុត​ចូល​ប្រគល់​ខ្លួនឲ្យអាជ្ញាធរចិន។