(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ គ្រោះថ្នាក់រថភ្លើងនៅទីក្រុងអង់ការ៉ាប្រទេសតួកគី បង្កឲ្យមនុស្ស០៩នាក់ស្លាប់និងរបួស៤៧។

២៖ រុស្ស៊ី​បញ្ជាយន្តហោះ​ទម្លាក់​គ្រាប់បែក Tu-160 ហោះហើរពីលើតំបន់សមុទ្រ​ការីបៀន ចំពោះ​មុខការរិះគន់​ធ្ងន់ៗ​ពីអាមេរិក។

៣៖ ​គ្រោះទឹកជំនន់នៅភាគកណ្តាលវៀតណាម ផ្តាច់ជីវិតមនុស្សកើនដល់១៣នាក់។

៤៖ រណ្តៅសាកសពធំៗ​០៧កន្លែង ត្រូវបានរកឃើញនៅ​ទីតាំង​ក្នុងប្រទេសស៊ីរី ដែលធ្លាប់​គ្រប់គ្រងដោយ​ក្រុមភេរវករ​ ISIS។

៥៖ ​អតីតមេធាវីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Michael Cohen ត្រូវតុលាការផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​៣ឆ្នាំ។

៦៖ ​រដ្ឋាភិបាលស្លូវ៉ាគីចុះកិច្ចសន្យាជាមួយ​ក្រុមហ៊ុនអាមេរិក Lockheed Martin ដើម្បីទិញយន្តហោះចម្បាំង​ F-16 ចំនួន​១៤គ្រឿង។

៧៖ ប្រទេស​ចិនប្រារព្ធទិវាជាតិ​នៃការ​ចងចាំ ការសម្លាប់រង្គាល​ប្រជាជនចិនក្នុងទីក្រុង​ណានជីង។