(ពិភពលោក)៖ ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក ត្រូវ​បាន​​​​ប្រើប្រាស់​​ជា​ផ្លូវ​ការ​​​ក្នុង​១១​ប្រទេស និង​ក្រៅ​ផ្លូវ​ការ​​ចំនួន​៤៣​ប្រទេស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ​ប្រាក់​ដុល្លារ​អាមេរិក ជា​រូបិយបណ្ណ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នោះទេ។ ខាងក្រោម​នេះ​ជា​រូបិយបណ្ណ​ទាំង​១០ ដែល​មាន​​តម្លៃ​​ថ្លៃ​​ជាង​គេ​លើ​ពិភពលោក ក្នុង​នោះ​​ប្រាក់​ដុល្លារ​ជាប់​ចំណាត់​ថ្នាក់​ទី​១០​៖

១០៖ លុយ​ដុល្លារ​អាមេរិក (USD) របស់សហរដ្ឋអាមេរិក
៩៖ លុយ Franc (CHF) របស់​ប្រទេស ស្វីស ១CHF ស្មើ ១,០៨ ​ដុល្លារ​អាមេរិក
៨៖ លុយដុល្លារ​​ ​(KYD) របស់​កោះ Cayman (ដែនដី​ក្រោមការ​គ្រប់គ្រង​របស់​ចក្រភព​អង់គ្លេស) ១ KYD ស្មើ ១,១៩​ដុល្លារ​អាមេរិក
៧៖ លុយ​អឺរ៉ូ ​( EUR) របស់​ប្រទេស​នៅ​អឺរ៉ុប ១EUR ស្មើ ១,២៤ ដុល្លារ​អាមេរិក
៦៖ លុយ​ផោន (GBP) ​របស់​ចក្រភព​អង់គ្លេស​ ១​​ផោន ​ស្មើ​១,៤០ដុល្លារ​អាមេរិក
៥៖ លុយផោន ​(GIP) ​របស់​ដែនដី​ Gibraltar (ដែនដីក្រោម​ការ​គ្រប់​គ្រង​របស់​អង់គ្លេស ) ១​ GIP ​ស្មើ ១,៤១​ដុល្លារ​អាមេរិក
៤៖ លុយ​ Dinar (JOD) របស់​ប្រទេស ហ្ស៊កដានី ១JOD ស្មើនឹង ១,៤១​ដុល្លារ​អាមេរិក
៣៖ លុយ Omani Rial (OMR) របស់​ប្រទេស​ អូម៉ាន ១ OMRស្មើនឹង ២,៦០ ដុល្លារ​អាមេរិក
២៖ លុយ Dinar (BHD) របស់​ប្រទេស បារ៉ែន ១BHD ស្មើ ២,៦៥ដុល្លារអាមេរិក
១៖ លុយ​ Dinar (KWD) របស់​ប្រទេស គុយវែត ១KWD ស្មើ​ ៣,៣៤​ដុល្លារ​អាមេរិក៕