(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ទិដ្ឋភាពព្រិលធ្លាក់នៅក្រុង Weihai ក្នុងខេត្ត Shandong ភាគខាងកើតចិន។

២៖ លោក ស៊ី ជិនពីង ជួបពិភាក្សា​ជាមួយរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង ខណៈ​កិច្ចចរចា​នុយក្លេអ៊ែរកូរ៉េខាងជើង​-​អាមេរិក​​កំពុង​​ជាប់​គាំង។

៣៖ ​កិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាល​យេម៉ែន​និងពួកឧទ្ទាម ​​ប្រព្រឹត្តទៅនៅស៊ុយអែត ក្រោមការសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ។

៤៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ចូលរួមកម្មវិធី​បំភ្លឺ​ភ្លើងដើមគ្រីស្មាស់ជាមួយ​​កុមារៗ នៅទីក្រុង​ឡុងដ៍។

៥៖ ​ផ្ទុះបាតុកម្ម​នៅតាមទីក្រុងមួយចំនួននៃប្រទេសក្រិច ដើម្បីរំលឹក​ដល់​យុវជនវ័យ១៥ម្នាក់ ដែលត្រូវបាន​ប៉ូលិស​បាញ់​សម្លាប់​នៅ​ទីក្រុងអាតែនកាលពីឆ្នាំ២០០៨។

៦៖ ទិដ្ឋភាព​ក្នុងទីក្រុង Paradise នៅរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក ក្រោយការវាយប្រហារពីភ្លើង​ឆេះព្រៃ​ដ៏​អាក្រក់​ឈ្មោះថា Camp Fire។

៧៖ ផ្ទុះករណីហៅទូរស័ព្ទគំរាមពី​ការបង្កៃគ្រាប់នៅ​ទីស្នាក់ការស្ថានីយ៍ទូរទស្សន៍អាមេរិក CNN នៅ​ក្រុងញូយ៉ក។