(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ក្រុមហ៊ុន SpaceX បំបែក​កំណត់ត្រា ​បាញ់ផ្កាយរណប​ម្តង៦៤គ្រឿង ឡើងទៅគន្លងតារាវិថី។

២៖ ការតាំងពិព័រណ៌រថយន្តអន្តរជាតិនៃប្រទេសថៃ Thailand International Motor Expo 2018 កំពុងបន្តប្រព្រឹត្តទៅ​នៅ​ឯទីក្រុងបាងកក។

៣៖ ​មឈូសសពអតីតប្រធានាធិបតីអាមេរិក George H.W. Bush ត្រូវបានយកទៅតម្កល់​ក្នុងវិមាន Capitol អាមេរិក​សម្រាប់ការគោរពជាចុងក្រោយ មុនត្រូវបញ្ចុះនៅរដ្ឋតិចសាស់។

៤៖ ហោះហើរអស់​០២ឆ្នាំ ទីបំផុត​យានមួយរបស់​អង្គការ NASA ទៅដល់​អាចម៍​ផ្កាយមួយ​​ឈ្មោះថា Bennu ដែលមាន​មុខកាត់​៥០០ម៉ែត្រ។

៥៖ ​យន្តហោះ​អាកាសចរណ៍ចិន China Eastern ចុះចត​យ៉ាង​ទាន់ហន់ ក្រោយជួ​ប​បញ្ហាបច្ចេកទេស។

៦៖ ហេតុការណ៍ផ្ទុះហ្គាសក្នុងផ្សារលក់ទំនិញមួយកន្លែងនៅម៉ាឡេស៊ី បណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច០៣នាក់ និង​របួស៣២នាក់។

៧៖ មានព័ត៌មានថាអាមេរិក កំពុងបញ្ជូនក្រុមនាវាផ្ទុកយន្តហោះចម្បាំងទៅកាន់ឈូងសមុត្រពែក ក្រោយអ៊ីរ៉ង់​បញ្ចេញ​នាវាពិឃាតថ្មី៕