​(អ៉ីតាលី)៖ អាជ្ញាធរអ៉ីតាលី នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថាបុរសម្នាក់ត្រូវបានចាប់ខ្លួន ក្រោយព្យាយាមចាប់មនុស្សយ៉ាងហោច ណាស់២០នាក់ ជាចំណាប់ខ្មាំងនៅឯតំបន់ Fuiggi ប្រទេសអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរអ៉ីតាលី មនុស្ស៣នាក់ក៏បានរងរបួសផងដែរ តែភ្លាមៗអត្តសញ្ញាណជនសង្ស័យមិនទាន់ត្រូវបានគេកំណត់នៅ ឡើយទេ។ ចំណែកឯ កងកម្លាំងពិសេសអ៉ីតាលីកំពុងបន្តធ្វើប្រតិបតិការរបស់ខ្លួននៅឡើយ ហើយក៏មិនទាន់មានសេចក្ដីរាយកាណ៍ ថាតើជនសង្ស័យធ្វើសកម្មភាពតែម្នាក់ឯង ឬជាក្រុមនោះដែរ៕