(អ៊ីស្តង់ប៊ុល)៖ នាយទាហាន​យ៉ាងតិច ០៤នាក់បានស្លាប់ និងម្នាក់ទៀត​ស្ថិត​ក្នុងការ​សង្រ្គោះបន្ទាន់ បន្ទាប់ពី​​​​ឧទ្ធម្ភាគ​ចក្រ​យោធាមួយគ្រឿងបាន​ធ្លាក់ចំ ទីប្រជុំជនក្នុង​ទីក្រុងអ៊ីស្តង់ប៊ុល​ នៃប្រទេស​តួកគី។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមរូបភាព​បង្ហាញពីហេតុការណ៍​គ្រោះថ្នាក់ខាងលើ ឧទ្ធម្ភាគចក្រនោះ​បានធ្លាក់ទៅលើដងផ្លូវ​មួយខ្សែ ដែលសម្បូរ​ទៅដោយ​លំនៅឋានក្នុងសង្កាត់ សាន់ខេកតេផេ (Sancaktepe) នៃតំបន់មានជនជាតិ​អាស៊ីរស់នៅច្រើន ក្នុងទីក្រុង​អ៊ីស្តង់ប៊ុល។ បើតាម​​សេចក្តីថ្លែងការណ៍របស់​អភិបាលក្រុង ឧទ្ធម្ភាគចក្រយោធាបានធ្លាក់ ក្នុងអំឡុងពេល​ធ្វើការហ្វឹកហ្វឺនមួយ។

គួរជម្រាបថា ជុំវិញករណី​ខាងលើ ឧទ្ធម្ភាគចក្រដែលពុំច្បាស់ថា ជាធុនអ្វីនេះ ត្រូវគេរាយការណ៍​ថា បានធ្លាក់​បន្ទាប់ពីប៉ះជាមួយដំបូលអគារ​​មួយខ្នង ស្របពេលព្យាយាម​ធ្វើការចុះចតនៅលើផ្លូវ ដោយសារតែ​មានបញ្ហា៕