(អាមេរិក)៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីចុងសប្តាហ៍មុនថា សហរដ្ឋអាមេរិក​មិនពិចារណា ការបណ្តេញបព្វជិត​មូស្លីមតាមសំណើ​របស់តួកគីនោះទេ។ នេះបើ​យោងតាមសារព័ត៌មាន The Washington Times ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Trump បានប្រាប់អ្នក​យកព័ត៌មានថា «វាគ្មានការ​ពិចារណានោះឡើយ» រដ្ឋាភិបាលតួកគីកំពុងស្វែងរកការធ្វើ​បត្យាប័នលោក Fethullah Gulen ដែលជាសត្រូវ​របស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ។ លោក Erdogan ចោទប្រកាន់​លោក Gulen ថា ជាមេដឹកនាំរដ្ឋប្រហារមួយ​ដែលបានបរាជ័យ​ប្រឆាំងនឹង រូបលោក​កាលពី​ឆ្នាំ​២០១៦។

លោក Gulen ដែលកំពុងរស់​នៅក្នុងរដ្ឋ Pennsylvania និង​ជាអ្នករស់នៅស្របច្បាប់ ជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក។ លោកបានបដិសេធ​ក្នុងការចោទប្រកាន់​ពីសំណាក់តួគី។
ជុំវិញបញ្ហានេះ លោក Trump បាននិយាយថា សហរដ្ឋអាមេរិក​តែងតែ «សម្លឹងរកមើល» ដើម្បីជួយ​ប្រទេសតួកគី ជាពិសេសបន្ទាប់​ពីការបញ្ចូនត្រឡប់មកវិញនូវគ្រូគង្វាល​អាមេរិកលោក Andrew Brunson ដែលត្រូវបាន​ជាប់ឃុំឃាំង​ នៅប្រទេសតួកគី​អស់រយៈពេល ជិតពីរឆ្នាំ​មកហើយ៕