(​វ៉ាស៊ីនតោន)៖ តួអង្គឯកមនុស្សធម៌​ ដែលទទួលបាន​ការកោតសរសើរ​យ៉ាងលើសលប់ នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម​នៅក្នុង​សហរដ្ឋអាមេរិក តាមរយៈការ​បង្កើតយុទ្ធនាការ​រៃអង្គាស​ប្រាក់ GoFundMe ​ដើម្បីជួយបុរស​គ្មានផ្ទះសម្បែង​ម្នាក់ត្រូវបានគេ ចោទប្រកាន់​ជាផ្លូវការហើយ​ពីបទឆបោក។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

នាង ខេត ម៉ាក្លឺ (Kate McClure) និងបុរសម្នាក់​ឈ្មោះ ម៉ាក ឌឺអាមីកូ (Mark D'Amico) ប្រមូល​ប្រាក់បាន ៤០០,០០០ដុល្លារ ដើម្បីជួយដល់​អតីតនាយទាហានម៉ារីន អាមេរិកគ្មានផ្ទះសម្បែងម្នាក់គឺ លោក ចននី បុបប៊ីត (Johnny Bobbitt)។ ក៏ប៉ុន្តែ​លោក Bobbitt កាលពីខែសីហា​កន្លងទៅ បានដាក់ពាក្យ​ប្ដឹងអ្នកទាំងពីរ​នាក់នេះ​​ដោយ​អះអាងថា ពួកគេមិនបានប្រគល់លុយឱ្យ​គាត់​នោះទេ។ តែរឹតតែគួរ​ឱ្យអស្ចារ្យទៅ​ទៀត រដ្ឋអាជ្ញាអាមេរិកនៃរដ្ឋ ញូជែស៊ី (New Jersey) នៅក្នុងសប្ដាហ៍នេះ​បាននិយាយថា លោក Bobbitt ក៏ជាអ្នករួមគំនិត​ម្នាក់ផងដែរក្នុងអំពើ​ឆបោក​នេះ ហើយអ្នកទាំងបី​នឹងត្រូវប្រឈមមុខ​នឹងបទចោទ​ដូចគ្នា។

គួរជម្រាបថា មេធាវីរបស់លោក D'Amico មានអាយុ ៣៩ឆ្នាំ និង​នាង McClure មានអាយុ ២៨ឆ្នាំ មិនបានធ្វើការ​អត្ថាធិប្បាយ​អ្វីនោះ​ឡើយ៕