(វ៉ាស៊ីនតោន)៖ ទំនាក់ទំនង​នៃវិស័យ​អវកាសរវាង​រុស្ស៉ី និងសហរដ្ឋអាមេរិក នៅតែមានចំណង​ដ៏រឹងមាំឥតប្រួលប្រែ​ឡើយ​ ទោះបីជាប្រទេស​ទាំងពីរ​មានបញ្ហាវិវាទ​ក្នុងផ្នែកដទៃទៀត​ក៏ដោយ។ នេះបើតាម​​ការ​លើក​ឡើងរបស់ប្រធានទីភ្នាក់ងារ​​អវកាស​ NASA លោក ជីម ប្រាយដិនស្តាញ (Jim Bridenstine) ដកស្រង់សម្តី​ដោយសារព័ត៌​មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Bridenstine បានថ្លែងយ៉ាង​ដូច្នេះថា «បើនិយាយពីនៅ​លើភពផែនដី ពេលខ្លះរុស្ស៉ី និងអាមេរិកគឺមិនត្រូវគ្នា​ឡើយ​ ប៉ុន្តែបើនិយាយពី​​ការរុករកក្នុងទីអវកាស ការបង្កើតរបក​គំហើញ... បើគិតពី​ផ្នែកវិទ្យាសាស្រ្ត និងការអភិវឌ្ឍនៃវិស័យ​​អវកាស​​វិញនោះ ទំនាក់ទំនង​រវាង​​ទីភ្នាក់ងារ Roscosmos និង NASA គឺនៅតែមាន​ភាពរឹងមាំដូចដើម​ដដែល» ហើយ​លោកមាន​បំណងចង់រក្សាស្ថិរភាព​ទំនាក់ទំនង​​បែបនេះទៀត។

គួរជម្រាបថា បើតាមការ​ឲ្យដឹងពីលោក Bridenstine អង្គការ NASA មាន​គម្រោង​នឹង​សហការជាមួយ​​ទីភ្នាក់ងារអវកាស​​រុស្ស៉ី Roscosmos ដើម្បីចាប់ផ្តើមបេសកកម្មថ្មីមួយ​ ទៅកាន់ស្ថានីយអវកាស​អន្តរជាតិ ISS តាមរយៈ​ការប្រើប្រាស់​​រ៉ុក្កែត​ Soyuz របស់រុស្ស៉ី