(វ៉ាស៉ីនតោន)៖ ស្ថានីយទូរទស្សន៍អាមេរិក CNBC បានរាយការណ៍ថាប្រទេសចំនួន១៣ ក្នុងនោះរួមមានទាំងវៀតណាមកំពុង ចាប់អារម្មណ៍ចង់ទិញប្រព័ន្ធមីស៉ីលការពារដែនអាកាស S-400 ពីរុស្ស៊ី បើទោះជាពួកគេដឹងថាការទិញអាវុធពីទីក្រុងម៉ូស្គូ អាច នឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

CNBC បានគូសបញ្ជាក់នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនចេញផ្សាយក្នុងសប្ដាហ៍នេះដូច្នេះថា៖«ប្រទេសចំនួន១៣ កំពុងចាប់អារម្មណ៍ និងពិចារណាចង់ទិញ S-400 បើទោះជាពួកគេដឹងថាការទិញអាវុធពីរុស្ស៉ីអាចនឹងត្រូវប្រឈមមុខនឹង ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ»។ ស្ថានីយទូរទស្សន៍អាមេរិកមួយនេះ ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យ ដឹងទៀតថាក្នុងចំណោមប្រទេសទាំង១៣ដែលចាប់អារម្មណ៍នឹង S-400​ មានដូចជាអារ៉ាប៊ីសាអូឌីត កាតា អាល់ហ្សេរី ម៉ារ៉ុក អេហ្ស៊ីប វៀតណាម និងអ៉ីរ៉ាក់ជាដើម។

សូមជម្រាបថា សហរដ្ឋអាមេរិកបានបង្កើតច្បាប់ថ្មីមួយ ឬគេស្គាល់ថា CAATSA ដែលគោលដៅដាក់ទណ្ឌកម្មលើប្រទេសទាំង ឡាយណាដែលទិញអាវុធពីរុស្ស៊ី ខណៈប្រទេសចិន ឥណ្ឌា និងតួកគី ក៏កំពុងស្ថិតនៅក្រោមការព្រមានដាក់ទណ្ឌកម្មពីទីក្រុង វ៉ាស៊ីនតោន អនុឡោមតាមច្បាប់ថ្មីនេះដែរ៕