(កាប៊ុល)៖ ជនសកម្មប្រយុទ្ធ​សរុប២០នាក់បានស្លាប់ និង​០៤នាក់ផ្សេងទៀត​បានរងរបួស បន្ទាប់ពី​កងយន្តហោះ​ចម្បាំង​​​​របស់យោធាអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារទម្លាក់គ្រាប់បែកទៅលើ​ទីតាំងលាក់ខ្លួន​របស់​​ពួកតាលីបង់ នៅ​​​​​ខេត្ត Ghazi ភាគខាងកើត​ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌​មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។​

យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ក្រុមយន្តហោះចម្បាំង​​របស់ខ្លួន បានធ្វើការ​វាយលុកទៅលើ​ទីតាំង​របស់​ពួកឧទ្ទាមតាលីបង់ នៅ​ស្រុក Andar និង Qarabagh ចាប់តាំងពីថ្ងៃពុធមក ហើយ​បានផ្តាច់​ជីវិត​ជនសកម្មប្រយុទ្ធ​២០នាក់។

គួរជម្រាបថា ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលកំពុងកាន់កាប់តំបន់មួយចំនួន​នៃ​ខេត្ត Ghazni ភាគខាងកើត​អាហ្វហ្គា​នីស្ថាន បានចាប់ផ្តើមធ្វើសកម្មភាពវាយប្រហារលើ​ស្រុក Jaghori ដែលធ្លាប់តែមានសុខសន្តិភាព​ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ភាគកណ្តាល៕