(គូឡាឡាំពួរ)៖ ព្រះរាជអាជ្ញាម៉ាឡេស៉ី នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងលោកស្រី Rosmah Mansor ជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក ណាជីប រ៉ាហ្សាក់ ពីបទពុករលួយ និងទទួលសំណូក ពាក់ព័ន្ធនឹងប្រាក់ជាង៤៥.១២លានដុល្លារ ពីក្រុមហ៊ុនមួយដែលទទួលបានគំរោងពីរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុមព្រះរាជអាជ្ញាដែលចោទប្រកាន់លោកស្រី Rosmah ជាមួយបទចោទចំនួន២ករណីទាក់ទិននឹងអំពើពុករលួយ បាននិយាយ ថាប្រាក់សំណូកខាងលើដែលលោកស្រីបានទទួលគៗមានជាប់ទាក់ទិននឹងគំរោងតបណ្ដាញ S​olar តាមសាលារៀនជាច្រើន នៅឯរដ្ឋ Sarawak ភាគខាងកើតប្រទេសម៉ាឡេស៉ី។

តែទោះជាយ៉ាងណា លោកស្រី Rosmah Mansor បានច្រានចោលការចោទប្រកាន់ទាំងឡាយមកលើខ្លួន ហើយអះអាងថា លោកស្រីមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ៕