(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ គ្រោះភ្លើងឆេះព្រៃធំៗកំពុងបន្តវាយលុករដ្ឋកាលីហ្វរញ៉ា ផ្តាច់ជីវិតមនុស្សកើនដល់៣១នាក់។

 

២៖ ធ្លាក់យន្តហោះចម្បាំងអាមេរិក F-18 មួយគ្រឿង នៅក្បែរខេត្តអូគីណាវ៉ាប្រទេសជប៉ុន។

 

៣៖ ​ក្រុមហ៊ុន Alibaba បំបែក​កំណត់ត្រាលក់​បានជាង ៣០ពាន់លានដុល្លារក្នុងថ្ងៃពិសេសមួយសម្រាប់ក្រុមអ្នកនៅលីវ ឬ Single កាលពីម្សិលមិញ។

 

៤៖ យន្តហោះរុស្ស៊ី Boeing 737-800 ចុះចតយ៉ាងទាន់ហន់ ជាមួយអ្នកដំណើរសរុប១៨៦នាក់។

 

៥៖ ទីបំផុតកូរ៉េទាំងពីរ​ ចាប់ផ្តើមរំលាយ​ចោល​ប៉ុស្តិ៍យាមល្បាត​តាម​ព្រំដែន ដើម្បី​បង្ហាញថា ទំនាក់ទំនងរវាងគ្នា​កាន់តែ​ល្អប្រសើរ។

 

៦៖ នាយករដ្ឋមន្រ្តីចិន Li Keqiang ទៅដល់សិង្ហបុរី ដើម្បីបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំផ្សេងៗ ចាប់ពីថ្ងៃទី​១២ដល់ទី១៦ ខែវិច្ឆិកា។

 

៧៖ ប៉ូឡូញប្រារព្ធបុណ្យឯករាជ្យជាតិលើកទី១០០។