(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ បំណែកអាចម៍ផ្កាយដែលធ្លាក់នៅក្រិចកាលពី២០០ឆ្នាំមុន ដាក់តាំងបង្ហាញជាលើកដំបូង ក្នុងសារមន្ទីរនៅ​ទីក្រុង​អាតែន។

 

២៖ ត្រីផ្សោតកម្របំផុត​មួយក្បាលងាប់នៅ​លើឆ្នេរទន្លេ Ayeyarwady របស់​មីយ៉ាន់ម៉ា។

 

៣៖ ​សេតវិមាន​ឈប់ឲ្យអ្នកសារព័ត៌មាន CNN ម្នាក់​ចូលយក​ព័ត៌មានទៀត ព្រោះតែការទាស់ទែង​​ជាមួយ​​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

 

៤៖ ពិធីករព័ត៌មានទីមួយដែលបង្កើតឡើងដោយបច្ចេកវិទ្យា Artificial Intelligence ឬ AI បង្ហាញសមត្ថភាពលើកដំបូង​​នៅចិន។

 

៥៖ លោក ដូណាល់ ត្រាំ បណ្តេញលោក Jeff Sessions ដែលជាអគ្គរដ្ឋអាជ្ញានិងជារដ្ឋមន្រ្តីយុត្តិធម៌អាមេរិកចេញពីតំណែង។

 

៦៖ វៀតណាមរកចំណូលបាន៣.៣ពាន់លានដុល្លារ ពីការនាំចេញបន្លែ-ផ្លែឈើទៅក្រៅប្រទេស ខណៈចិនជាអ្នកនាំចូលធំជាងគេ​។

 

៧​៖ មនុស្ស១៣នាក់ស្លាប់ ក្នុងករណីបាញ់ប្រហារនៅរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក។