(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានប្រកាសដាក់ឡើងវិញទាំងអស់ នូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក​ ដាក់លើប្រទេសអ៊ីរ៉ង់ ដែលខ្លួនបានដកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ ​ឆ្នាំ២០១៥ , នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។