(ប៉េកាំង)៖​ ប្រទេសចិនបាន​បង្ហាញក្តីព្រួយបារម្ភ និងអំពាវនាវ​ឲ្យសហរដ្ឋអាមេរិក សហព័ន្ធ​រុស្ស៊ី និងបណ្តា​ប្រទេស​ដែលពាក់ព័ន្ធ​បើក​កិច្ច​ពិភាក្សាគ្នា ដើម្បីធ្វើ​​ការចរចា​ឡើងវិញអំពី​សន្ធិសញ្ញា​ស្តីពីការចាត់ចែង កងកម្លាំង​​នុយក្លេអ៊ែរ​កម្រិតមធ្យម​​​ហៅកាត់ថា INF។ នេះបើតាម​ការ​សេចក្តី​ថ្លែងការណ៍​​ ចេញ​ដោយ​ក្រសួង​ការបរទេសចិន ដែលត្រូវបាន​ដកស្រង់​ដោយ ស៊ីនហួរ នាយប់​ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។

កាលពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេស​របស់លោក​នឹងដកខ្លួនចេញ​ពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដែល​សហរដ្ឋ​អាមេរិក និងអតីត​សហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) បានចុះហត្ថលេខា​ជាមួយគ្នា កាលពីឆ្នាំ១៩៨៧ ដែលសន្ធិសញ្ញា​កាលណោះ គឺតម្រូវឲ្យមហាអំណាច​ដែលកំពុងប្រជែងគ្នា​ទាំងពីរ ធ្វើការ​កាត់បន្ថយ​ចំនួននៃគ្រាប់​មីស៊ីល-នុយក្លេអ៊ែរ​ ទាំងប្រភេទរយៈ​ចម្ងាយជិត និងមធ្យម។

ទោះបីជា​បែបនេះក្តី សហរដ្ឋអាមេរិកបាន​ចោទប្រទេសរុស្ស៊ីថា បានរំលោភ​លើសន្ធិសញ្ញា​កាលពី​ឆ្នាំ១៩៨៧នោះ ដោយបានធ្វើការ​លួចដាក់ពង្រាយ​អាវុធហាមឃាត់ខាងលើនេះ រួមជាមួយនឹង​ប្រទេសចិន បើទោះបីជាចិន និងរុស្ស៊ីកន្លងមក​បានសន្យាថា នឹងបញ្ឈប់​ដំណើរ​ការអភិវឌ្ឍ និងផលិត​អាវុធប្រភេទ​ខាងលើនេះ​ទៅហើយក៏ដោយ។

ឆ្លើយតបជុំវិញការលើកឡើងខាងលើនេះ ក្រសួងការបរទេសចិន​បានចេញមុខស្រាយអំភ្លឺ និងអំពាវនាវ​យ៉ាងដូច្នេះថា «វាគឺជារឿងដែលខុសខ្លាំងណាស់ ដែលសហរដ្ឋអាមេរិក ធ្វើការផ្សារភ្ជាប់ប្រទេសចិន ទៅជាមូលហេតុដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន ដកខ្លួន​ចេញ​ពីសន្ធិសញ្ញានុយក្លេអ៊ែរនោះ»

អ្នកនាំពាក្យ​ក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានសង្កត់ធ្ងន់ថា «ការដក​ខ្លួនជាឯកតោភាគី​របស់អាមេរិក​ចេញពី INF នឹងបង្កជា​ផលប៉ះពាល់អវិជ្ជមាន​ ដល់បណ្តាប្រទេស​ដែលពាក់ព័ន្ធ។ ដូច្នេះ​ប្រទេស​ចិន​សូម​អំពាវនាវឲ្យបណ្តា​ប្រទេសពាក់ព័ន្ធ​បើកកិច្ចពិភាក្សា និងចរចាគ្នា ហើយធ្វើ​ការ​គិតគូរ​ឲ្យបាន​ទ្វេដង មុននឹងសម្រេច​ចិត្តដកខ្លួនចេញពី​សន្ធិសញ្ញា...»