(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ អឺរ៉ុបបាញ់បង្ហោះយាន BepiColombo ទៅកាន់ភពពុធ ដែលនឹង​ហោះទៅដល់​ទីនោះនៅឆ្នាំ២០២៥។

២៖ ការបោះឆ្នោត​សភានៅ​អាហ្វហ្គានីស្ថានប្រព្រឹត្តទៅហើយ ចំពោះមុខ​អំពើហិង្សា និងការរឹត​បន្តឹងសន្តិសុខ​យ៉ាង​ខ្លាំងក្លា។

៣៖ ​ព្រឹត្តិការណពិព័រណ៍ការហោះហើរ Great Pacific Airshow ប្រព្រឹត្តទៅនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។

៤៖ យន្តហោះ AG600 ដែលជាស្នាដៃផលិតក្នុងស្រុកផ្ទាល់របស់ប្រទេសចិន ធ្វើតេស្តចុះចតនិងហោះឡើងពីផ្ទៃទឹក ដោយជោគ​ជ័យ។

៥៖ មនុស្ស​ស្លាប់​កើនដល់៦១នាក់ និង​៧២នាក់របួស​ដោយសាររថភ្លើងជ្រុល​ទៅបុកក្រុមមនុស្សម្នានៅឥណ្ឌា។

៦៖ រថយន្ត BMW MINI Cooper ជាង១២០គ្រឿង ត្រូវដាក់តាំងបង្ហាញរាងនៅទីក្រុងវែលីនតោន ប្រទេសនូវែលសេឡង់។

៧​៖ ទំហំទឹកប្រាក់ឆ្នោតផ្សងសំណាង Mega Millions នៅអាមេរិក កើន​ពី១ពាន់លានដុល្លារ ដល់​​​១.៦ពាន់លានដុល្លារ ក្រោយ​ពុំ​មាន​អ្នក​ឈ្នះ​នៅថ្ងៃនេះ​។