(ញូដេលី)៖ មនុស្សយ៉ាងតិច៥០នាក់ ដែលភាគច្រើនជាស្រ្តីនិងកុមារ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត​​បានរងរបួស នៅទីក្រុង Amritsar ភាគខាងជើងប្រទេសឥណ្ឌា ដោយសារតែត្រូវរថភ្លើងបុក ក្នុងអំឡុងពិធីសាសនាមួយ ដែល​មាន​មនុស្សកកកុញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

គួរជម្រាបថា បើតាមឃ្លីបវីដេអូបង្ហាញពីសកម្មភាពពេលកើតហេតុ រថភ្លើងមួយខ្សែដែលមានល្បឿនយ៉ាងលឿន បាន​រត់​កាត់​ហ្វូង​មនុស្ស ដែលកំពុងជួបជុំគ្នាយ៉ាងកុះករដើម្បីប្រារព្ធពិធីសាសនាមួយ ដែលមើលទៅទំនងជាប្រព្រឹត្តនៅក្បែរផ្លូវរថភ្លើង។ ទន្ទឹមនឹង​នេះ ​ប្រតិបត្តិការជួយសង្រ្គោះក៏កំពុងប្រព្រឹត្តទៅផងដែរ៕