(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ គ្រោះបំណាក់ដីនៅរដ្ឋ Penang ប្រទេសម៉ាឡេស៉ីផ្តាច់ជិវិតមនុស្ស០៣នាក់។

២៖ អតីតឧបនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Zahid រងការចោទប្រកាន់ពីបទពួករលួយ។

៣៖ ​កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប (ASEM) លើកទី១២ ឈានចូលដល់ថ្ងៃទីពីរ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។

៤៖ ប្រជាជនអាមេរិក ចូលរួមព្រឹត្តិការដើរកាន់គោមភ្លើង Light The Night Walk នៅសង្កាត់ Manhattan នៃទីក្រុងញូយ៉ក។

៥៖ ការហាត់សមត្រៀមសម្រាប់គ្រោះរញ្ជួយដី «Great Shakeout» ប្រារព្ធឡើងនៅទីក្រុង Vancouver ប្រទេសកាណាដា។

៦៖ ក្មេងស្រីយេម៉ែនពីរនាក់សាកល្បងរៀនដើរ ដោយប្រើប្រាស់ជើងសិប្បនិម្មិត។

៧​៖ គ្រោះរអិលបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងនៅម៉ិចស៉ីកូ បណ្តាលឲ្យមនុស្ស០៦នាក់ស្លាប់។