(ស៊ីដនី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារ លើដែនដី New Caledonia នៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយស្ថិតនៅចំងាយ១៩០គីឡូម៉ែត្រ ពីភាគខាងកើតតំបន់ Tadine នៃកោះ Loyalty ព្រមទាំងមានជម្រៅរញ្ជួយ ៣៣គីឡូម៉ែត្រ ទៅក្នុងដី។ ប៉ុន្តែភ្លាមៗមិនមានការប្រកាសអាសន្នពីរលកយក្ស ស៊ូណាមិនោះទេ ហើយក៏ពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញអ្វីដែរ៕