(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតកូរ៉េខាងត្បូង និងកូរ៉េខាងជើង​បានព្រមព្រៀងនឹងធ្វើ​ការតភ្ជាប់បណ្តាញ​ផ្លូវថ្នល់ក៏ដូចជា​ផ្លូវដែកឡើងវិញ ហើយ​នេះគឺជា​ការបោះជំហាន​ទៅមុខថ្មីមួយទៀតនេះ នៅក្នុងភាព​ប្រសើរឡើង​ នៃទំនាក់ទំនងរវាងបងប្អូន​ទាំងពីរ៕

២៖ មានការបញ្ចេញមតិព្រោងព្រាតនៅលើគណនី Facebook របស់លោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ​រូបនេះ បានចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ទៅលើបណ្តាញទំនាក់ទំនងសង្គមដោយក្នុងនោះក៏មានទាំងការបង្កើត គណនីលើ​បណ្តាញ Twitter, Instagram, និងវែបសាយផងដែរ៕

៣៖ ​ឯកសារ​សម្ងាត់មួយបានបង្ហើបឲ្យដឹងថា កងអង្គរក្សរបស់​ប្រធានាធិបតីអាមេរិក បានវែករកឃើញ​ផែនការខ្មៅងងឹត​មួយ ក្នុងការប៉ុនប៉ង​ធ្វើឃាត​លោក ដូណាល់ ត្រាំ កាលពីអំឡុង​ដំណើរទស្សនកិច្ចនៅឯ​ប្រទេសហ្វីលីពីន កាលពី​ឆ្នាំ២០១៧។ នេះបើតាមវីដេអូ​​ឯកសាររបស់ National Geographic៕

៤៖ ការរកឃើញភស្តុតាង​នៃវត្តមានព្រះច័ន្ទធំមួយ នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ កំពុងផ្តល់ក្តីសង្ឃឹម​កាន់តែច្រើន​ដល់​អ្នក​វិទ្យា​សាស្រ្ត ដើម្បីឈានទៅដល់ការរកឃើញ​ព្រះច័ន្ទអាចទ្រទ្រង់ជីវិត ដូចក្នុងក្តី​ស្រមៃកន្លងមក៕

៥៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងជួបគ្នានៅអំឡុងពេល ចូលរួមកិច្ចប្រជុំកំពូល G20​ នៅខែក្រោយនេះ ខណៈមហាយក្សសេដ្ឋកិច្ចទាំងពីរ កំពុងមានទំនាក់ទំនងមិនល្អនឹងគ្នា ដោយសារតែសង្រ្គាមពាណិជ្ជកម្ម៕

៦៖ យន្តហោះខ្នាតតូចមួយគ្រឿង​បានបុកមនុស្ស០៣នាក់ និងរបួស០៥នាក់ទៀតស្រប​ពេល​កំពុង​ព្យាយាម​ចុះ​ចត​នៅ​លើ​ភ្នំវ៉ាសឺកាប៉េ (Wasserkuppe) ដែល​ស្ថិត​នៅ​រដ្ឋហេស (Hesse) ភាគកណ្តាលប្រទេសអាល្លឺម៉ង់៕