(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ រូបភាពក្រុង Mexico Beach នៃរដ្ឋផ្លូរីដា​របស់សហរដ្ឋអាមេរិក ​ដែលមើលទៅស្ទើរតែបាត់ចេញពីផែនដី ដោយ​សារ​ការ​វាយ​ប្រហារ​​​របស់​​ព្យុះហឺរិខិន Michael។

២៖ មនុស្សយ៉ាងតិច២២នាក់ស្លាប់ ដោយសារបំណាក់ដីនិងទឹកជំនន់នៅឥណ្ឌូណេស៉ី។

៣៖ ​អ្នកឡើងភ្នំសរុប០៩នាក់ស្លាប់ ដោយសារតែការបាក់ផ្ទាំងទឹកកក ​នៅតំបន់​ជួរភ្នំហិម៉ាល័យ។

៤៖ រុស្ស៊ីគ្រោង​បិទស្ថានីយ​អវកាស​អន្តរជាតិ ISS បន្ទាប់ពី​បានបរាជ័យក្នុង​ការបាញ់​បង្ហោះយាន Soyuz ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

៥៖ ក្រុមហ៊ុន Facebook ទទួលស្គាល់ថា​ក្រុម Hackers បានលួចយកទិន្នន័យពីអ្នកប្រើប្រាស់ជាង២៩លាននាក់។

៦៖ រថយន្តដឹកទំនិញបុកជាមួយរថយន្តដឹកអ្នកដំណើរ នៅប្រទេសក្រិច បណ្តាលឲ្យ​មនុស្សស្លាប់១១នាក់។

៧​៖ ទីបំផុតរដ្ឋាភិបាលតួកគី ដោះលែងគ្រូគង្វាល លោក Brunson បន្ទាប់ពីរងសម្ពាធពីសហរដ្ឋអាមេរិក។