(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ទើបធ្លាក់​យន្តហោះ​ពិឃាត​ប្រភេទថ្មី F-35 មួយ​គ្រឿង អាមេរិកនិងដៃគូ​សម្រេច​ផ្អាក​ប្រតិបត្តិការ​យន្តហោះប្រភេទនេះ​ទាំងអស់​តែម្តង។

២៖ ឧទ្ធម្ភាគចក្រ​ទំនើបបំផុតរបស់រុស្ស៊ី នឹងត្រូវអភិវឌ្ឍន៍​រួចជាស្ថាពរ​នៅចុងឆ្នាំ២០១៨​នេះ។

៣៖ ​ជប៉ុនពន្យារពេល​ចុះចតយានលើ​អាចម៍ផ្កាយ Ryugu ដោយសារ​តែស្ថានភាព​លំបាកលើស​ការរំពឹង​ទុក។

៤៖ អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍន៍កាមេរ៉ា​មួយប្រភេទ ដែលអាច​ថតរូបបាន​លឿនជា​ទីបំផុតដល់ទៅ​១០ទ្រីលាន Frame ក្នុងមួយវិនាទី។

៥៖ វ៉ាស៉ីនតោន ក្លាយជារដ្ឋអាមេរិកទី២០ ដែលហាមមិនឲ្យមានការកាត់ទោសប្រហារជីវិត។

៦៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bak ត្រៀមប្តឹង​ឧទ្ធរណ៍ ក្រោយតុលាការ​បានសម្រេចកាត់ទោស​​លោកដាក់​ពន្ធនាគារ​១៥ឆ្នាំ ពីបទ​ពុករលួយ។

៧​៖ ព្យុះហឺរីខិនកំណាច Michael ទីបំផុតចេញផុតទៅដល់​មហាសមុទ្រអាត្លង់ទិច តែបន្សល់ទុករូបភាពនៃការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងន់ នៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ជាពិសេសនៅរដ្ឋ​ផ្លូរីដា និងបណ្តាលឲ្យមនុស្សយ៉ាងតិច១១នាក់ស្លាប់។