(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ការបញ្ជូនអវកាសយានិកពីររូបឡើង ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ទទួលបរាជ័យដោយសារម៉ាស៉ីនគ្រាប់រ៉ុក្កែត Soyuz របស់​រុស្ស៉ី​មានបញ្ហា នៅពាក់កណ្តាលផ្លូវ ប៉ុន្តែអវកាសយានទិកទាំងពីរ ត្រឡប់ចុះមកដល់ផែនដីវិញដោយសុវត្ថិភាព។

២៖ ឥណ្ឌូណេស៊ី សម្រេចពន្យារទៅបិទ​បញ្ចប់ប្រតិបត្តិការ​ស្វែងរក​ជាផ្លូវការនៅថ្ងៃសុក្រស្អែកវិញ តបតាមសំណើរ​របស់​ប្រជាជន ខណៈ​សាកសព​សរុប​២,០៧៣នាក់ ត្រូវបានរកឃើញ ហើយ​៥,០០០នាក់ទៀត​នៅតែកំពុង​បាត់ខ្លួន ​ក្នុងគ្រោះរញ្ជួយដីនិងស៊ូណាមិ ដែល​​​បាន​កើត​​ឡើង​កាលពី​ចុង​​ខែ​កញ្ញា​កន្លង​ទៅ។

៣៖ ​បែកធ្លាយព័ត៌មានថា អ្នកសារព័ត៌មាន​​ម្នាក់ត្រូវបាន​បាញ់សម្លាប់​ក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​​ប្រចាំតួកគី។

៤៖ ព្យុះហឺរិខិន Michael ដ៏មានឥទ្ធិពល​កំពុងបោកបក់​យ៉ាងសន្ធប់ ទៅលើ​បណ្តារដ្ឋភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក។

៥៖ មីយ៉ាន់ម៉ា កំពុងសហការជាមួយ​អង្គការ UNESCO ដើម្បីចាត់បញ្ចូលទីក្រុងបុរាណ Bagan ជាបេតិកភណ្ឌពិភពលោក។

៦៖ គ្រោះរញ្ជួយដីកម្រិត​៦.៣រ៉ិចទ័រ វាយប្រហារកោះជ្វាខាងកើត នៃប្រទេសឥណ្ឌូណេស៉ី ផ្តាច់ជីវិតមនុស្ស០៣នាក់។

៧​៖ ព្យុះស៉ីក្លូនឈ្មោះថា Titli វាយប្រហារប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សយ៉ាងតិច០៨នាក់ស្លាប់។