(ម៉ូស្គូ)៖ ប្រទេស​ឥណ្ឌូណេស៉ី អាចនឹងត្រូវទណ្ឌកម្មពី​សហរដ្ឋអាមេរិក ជុំវិញការព្រមព្រៀង​ទិញយន្តហោះចម្បាំង​ដ៏ទំនើប Su-35 ពី​​ប្រទេសរុស្ស៉ី។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅ​ព្រឹក​ថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

ទីក្រុងវ៉ាស៉ីនតោន​នៅមិនទាន់អាច​ផ្តល់ការធានា​ដល់ទីក្រុងហ្សាការតាថា ឥណ្ឌូណេស៉ី នឹងមិនត្រូវប្រឈម​ជាមួយទណ្ឌកម្ម​នៅ​ក្រោម​​ច្បាប់ CAATS ដែលមានគោលដៅ​ប្រឆាំងនឹង​រុស្ស៉ីនៅឡើយទេ។ ប៉ុន្តែទន្ទឹមនឹងនេះ​អាជ្ញាធរអាមេរិក ក៏បាននិង​កំពុង​​ព្យាយាមដាក់​ចេញផង​ដែរនូវ​​ការលើកលែង​ទណ្ឌកម្ម សម្រាប់អនុញ្ញាត​ឲ្យប្រទេសមួយចំនួន ដែលមានទំនាក់ទំនង​ជាមួយម៉ូស្គូ ទិញសព្វាវុធពី​​ប្រទេស​រុស្ស៉ី​​។

គួរជម្រាបថា បើតាមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៉ីប្រចាំប្រទេសរុស្ស៉ី រដ្ឋាភិបាលទីក្រុង​ហ្សាការតា​រំពឹងថា នឹង​ទទួលបាន​យន្តហោះ​ដំបូង​ក្នុងចំណោមយន្តហោះ Su-35 សរុបចំនួន ១១គ្រឿង ដែលខ្លួនបានបញ្ជាទិញ យ៉ាងហោចណាស់នៅខែតុលា ឆ្នាំ២០១៩៕