(ភ្នំពេញ)៖ Starbucks ដែលជាក្រុមហ៊ុនកាហ្វេយក្សពីអាមេរិក ឥឡូវនេះ បានមានវត្តមាននៅលើវីងម៉លហើយ ខណៈពេលដែលស្លាកយីហោដ៏ល្បីល្បាញមួយនេះ កំពុងពង្រីកការលក់ តាមឌីជីថលនៅប្រទេសកម្ពុជា។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចធ្វើការកុម៉្មង់កាហ្វេ Starbucks ពីហាងនៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងព្រះសីហនុ តាមវីងម៉ល។

នៅក្នុងការចាប់ដៃគូដ៏ល្អឥតខ្ចោះ ទាំង Starbucks ទាំង វីងម៉ល សុទ្ធតែមានទស្សនៈវិស័យដូចគ្នា ក្នុងការធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់អតិថិជន កាន់តែប្រសើរឡើងតាមរយៈការផ្ដល់ភាពងាយស្រួល ក្នុងការទទួលបានផលិតផល និងសេវាកម្មនានា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃ Wing Commerce បានថ្លែងថា «Starbucks គឺមិនដូចក្រុមហ៊ុនដទៃទៀតនេះទេ។ Starbucks មិនត្រឹមតែជឿជាក់ លើការរីករាយជាមួយកាហ្វេនោះទេ ប៉ុន្តែក៏ជឿជាក់ ទៅលើការផ្សារភ្ចាប់ ទំនាក់ទំនងរវាង មនុស្ស និងមនុស្សផងដែរ។ Starbucks ជឿជាក់ ក្នុងការធ្វើឲ្យប្រាកដថា អ្វីគ្រប់យ៉ាងដែលខ្លួនធ្វើគឺទាក់ទងជាមួយមនុស្សជាតិ។ នេះជាគុណតម្លៃដែលយើងជឿជាក់ ដូចគ្នានៅ វីង»

លោកបន្ដថា «ចក្ខុវិស័យរបស់យើង គឺផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូបនូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថលដែលចាំចាច់ប្រកបភាពងាយស្រួលដើម្បីធ្វើឲ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។ វីងម៉លដែលជាផ្នែកនៃ Wing Commerce ជឿជាក់លើការចែករំលែកភាពសប្បាយរីករាយក្នុងដល់អ្នកប្រើប្រាស់របស់ខ្លួន តាមរយៈភាពងាយស្រួលក្នុងការប្រើប្រាស់ ការផ្ដល់ជូនផលិតផលដែលចំាចាច់ និងប្រម៉ូសិនដ៏ដូចជាការផ្ដល់ជូនពិសេសៗជាច្រើន»។

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៩ ខែសីហា អតិថិជនអាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស «កុម៉្មង់១ ថែម១» លើភេសជ្ជៈកែវធំមួយចំនួនរាល់ការកុម៉្មង់ពីវីងម៉ល។ ការផ្តល់ជូនពិសេសនេះ សម្រាប់តែ ភេសជ្ជៈល្បីៗប្រចាំកាហ្វេ Starbucks ប្រភេទ Espresso និង Frappuccino®️ ដែលបាន កំណត់ ។

លោក ប៉ោ លីម នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Starbucks ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «Starbucks មានគោលបំណងផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជនប្រចាំរបស់យើង មិនថាក្នុងអំឡុងពេលម៉ោងធ្វើការដ៏មមាញឹក ឬក្នុងពេលមានជំងឺរាតត្បាតនោះទេ។ ដោយគិតពីវិសាលភាព និងប្រជាប្រិយភាពរបស់ វីងម៉ល យើងជឿជាក់ថាភាពជាដៃគូនេះ នឹងបំពេញតាមការរំពឹងទុករបស់អតិថិជន»។

ចាប់តាំងពីឆ្នាំ ១៩៧១ មក ក្រុមហ៊ុនកាហ្វេ Starbucks បានប្តេជ្ញាចិត្តក្នុងការទិញ និងរំលីងគ្រាប់កាហ្វេអារ៉ាប៊ីកាដែលមានគុណភាពខ្ពស់ និងប្រកបដោយក្រមសីលធម៌។ សព្វថ្ងៃនេះ ដោយមានហាងកាហ្វេ ជាង ៣៤០០០កន្លែងនៅក្នុងប្រទេសជាង ៨០ នៅទូទាំងពិភពលោក ក្រុមហ៊ុនកាហ្វេ Starbucks គឺជាអ្នកលីងគ្រាប់កាហ្វេ និងជាអ្នកលក់កាហ្វេលំដាប់កំពូល។ ក្រុមហ៊ុនកាហ្វេ Starbucks បើកហាងដំបូងរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ហើយចាប់តាំងពីពេលនោះមក បានពង្រីកទីតាំងរបស់ខ្លួនជាបន្ដបន្ទាប់ និងផ្តល់ជូននូវ Starbucks Experience តែមួយគត់ដល់អតិថិជនគ្រប់រូបតាមរយៈកាហ្វេគ្រប់ពែង។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងខែតុលា ឆ្នាំ២០២០ វីងម៉ល បានចាប់ដៃគូជាមួយម្ចាស់អាជីវកម្មដែលល្បីៗជាច្រើននៅលើទីផ្សារនិម្មិតរបស់ខ្លួន និងលក់មុខទំនិញជាង ២៥០០០០ ឯកតាដែលរួមមាន៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងអេឡិចត្រូនិច ប្រដាប់ប្រដាក្មេងលេង ផលិតផលថែរក្សាសម្រស់ និងរបស់របរជាច្រើនមុខទៀត។

អតិថិជន ដែល ចង់ ធ្វើ ការកុម៉្មង់គឺ គ្រាន់ តែ បើក Wing Bank App ហើយ ចុច លើបដា Wingmall។ សម្រាប់អ្នកដែលមិនទាន់មាន Wing Bank App ឬគណនីវីង នៅឡើយ ពួកគេអាចទាញយកកម្មវិធីនេះ និងចុះឈ្មោះបើកគណនីដោយប្រើលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលនៅមានសុពលភាពតែប៉ុណ្ណោះ។ ដើម្បីទទួលបានព័ត៌មានថ្មីៗពីការផ្តល់ជូនប្រចាំថ្ងៃពិសេសៗ អតិថិជនអាចចុះឈ្មោះចូលបណ្តាញ Telegram របស់វីងម៉លតាមរយៈ៖ https://bit.ly/3GdHHkP

សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងស្វែងរកបណ្តាញលក់ផលិតផល អាចទាក់ទងវីងម៉លតាមរយៈលេខទូរស័ព្ទ៖ +(855) – 078 311 311៕