(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC នឹងរៀបចំពិធីដង្ហែក្រុមកីឡាករ-កីឡាការិនីមេដាយ រួមទាំងទង់អាស៊ានប៉ារ៉ាហ្គេម តាមបណ្តាវិថីសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ ក្រោយពេលប្រតិភូមាតុភូមិនិវត្តន៍នាល្ងាចថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ។

ក្បួនដង្ហែនោះ នឹងចាប់ផ្តើមចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅមហាវិថីព្រះនរោត្តម និងបន្តទៅកាន់មហាវិថីព្រះសីហនុ ឆ្ពោះទៅកាន់មហាវិថីសាធារណរដ្ឋប្រជាមានិតប៉ូឡូញ និងបញ្ចប់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រសាសន័សំណេះសំណាលដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។

គួរជម្រាបថា សម្រាប់ការចូលរួមប្រកួតកីឡាជនពិការ ASEAN Para Games 2022 លើកទី១១ នៅទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយសរុប ២៨គ្រឿង ដោយក្នុងនោះមេដាយមាស ៧ ប្រាក់ ១០ និងសំរិទ្ធ ១១គ្រឿងផងដែរ។

សូមអានលិខិតទាំងស្រុងដែល Fresh News Plus ទទួលបានមានខ្លឹមសារដូចខាងក្រោម៖