(ភ្នំពេញ)៖ Mazda Cambodia ដោយ HGB Group ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ និងធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា នឹងដាក់តាំងបង្ហាញរថយន្តស៊េរីទំនើបចុងក្រោយបង្អស់នៅ Central Court នៃផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី៣ ខែកក្កដា។

សូមអញ្ជើញចូលរួមទាំងអស់គ្នា និងទទួលយកបទពិសោធន៍នៃរថយន្តម៉ូដែលទាន់សម័យបំផុត រួមមាន BT-50 KENSHO, Mazda CX5, Mazda 6 និង Mazda 2។

លើសពីនេះ ក៏មានកម្មវិធីគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដើម្បីកម្សាន្តអារម្មណ៍ទស្សនិកជនផងដែរ។ Mazda ត្រូវបានគេស្គាល់ថាមានគុណភាព ប្រសិទ្ធភាពខ្ពស់ សុវត្ថិភាព និងរូបរាងថ្មី ដែលត្រូវបានជឿទុកចិត្តពីអ្នកប្រើប្រាស់ជុំវិញពិភពលោកអស់រយៈពេលជាង១០០ឆ្នាំមកហើយ។

Mazda ផ្តល់នូវរថយន្តទំនើប ប្រណិត និងទាន់សម័យ ដែលស័ក្តិសមឥតខ្ចោះជាមួយអ្នកបើកបរជំនាន់ថ្មី បំពេញបន្ថែមដោយបច្ចេកវិទ្យា SKYACTIVE ដែលផ្តល់នូវភាពជឿជាក់ និងប្រសិទ្ធភាពខ្ពស់បំផុតរបស់រថយន្ត។

កម្មវិធីនេះនឹងរៀបចំដោយក្រុមការងារ Mazda ដែលប្តេជ្ញាចិត្តក្នុងការបម្រើអតិថិជនដ៏ល្អឥតខ្ចោះ និងរក្សាទំនាក់ទំនងយូរអង្វែងជាមួយអតិថិជនគ្រប់ៗរូប ដូច្នេះហើយ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តល្អបំផុត សូមអញ្ជើញមកចូលរួមកម្មវិធី Mazda Roadshow ចុងសប្តាហ៍ខាងមុខនេះ នៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខទាំងអស់គ្នា។

ទស្សនាវីដេអូខ្លីនៃកម្មវិធីពីមុន៖ https://fb.watch/dWwHnWtxbT/
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 095 999 599 / 095 999 699
ឬចូលទៅកាន់ Mazda Showroom ដែលនៅជិតលោកអ្នកបំផុត។
Mazda Showroom ពោចិនតុង៖ https://bit.ly/MazdaShowPochentong
Mazda Showroom ព្រះមនីវង្ស៖https://bit.ly/MazdaShowroomPreahMonivong