(បរទេស)៖ និយតករប្រកួតប្រជែងរបស់អូស្ត្រាលីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា តុលាការបានបញ្ជាឱ្យអង្គភាពក្នុងស្រុករបស់ Samsung Electronics បង់ប្រាក់ពិន័យចំនួន ១៤លានដុល្លារអូស្រ្តាលី (ប្រហែល ៩.៦៥លានដុល្លារ) ជុំវិញការអះអាងខុសពីមុខងារធន់ទឹកនៅក្នុងស្មាតហ្វូនមួយចំនួនរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន Samsung Australia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung បានសារភាព ព្រមទាំងទទួលស្គាល់កំហុសថាខ្លួនបានអះអាងខុសពីមុខងារកម្រិតធន់ទឹក ទៅដល់អតិថិជនដែលបានទិញទូរស័ព្ទ «Galaxy» របស់ខ្លួនពិតមែន នេះបើតាមការឱ្យដឹងពីគណៈកម្មការប្រកួតប្រជែងប្រជែង និងអតិថិជនអូស្ត្រាលី (ACCC)។ ខណៈដែលបណ្តឹងនេះត្រូវបានធ្វើឡើងជាលើកដំបូងតាំងពីខែកក្កដា ឆ្នាំ២០០៩ មកម្លេះ។

ទន្ទឹមនឹងនេះនិយតករបាននិយាយថា នៅចន្លោះខែមីនា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុននេះបានដំណើរការការផ្សាយពាណិជ្ជកម្មនៅក្នុងហាង រួមទាំងធ្វើការផ្សព្វផ្សាយតាមរយៈប្រព័ន្ធ Social Media ផងដែរ ដែលបានអះអាងថាត្រកូល «Galaxy» នេះនឹងអាចប្រើប្រាស់បានក្នុងអាងទឹក ឬទឹកសមុទ្របាន ជាពិសេសនោះគឺសម្រាប់អ្នកដែលចូលចិត្តថតរូបនៅក្នុងទឹកតែម្តង។ ខណៈដែលការអះអាងទាំងនេះ បានធ្វើឱ្យត្រកូល Galaxy នៅពេលនោះទទួលបានការគាំទ្រជាខ្លាំង ដែលបណ្តាលឱ្យកំណើនការលក់កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។

តែយ៉ាងមិញចំពោះការអះអាងទាំងនេះ ត្រូវបាន ACCC រកឃើញបន្ទាប់ពីទទួលបានការត្អូញត្អែរពីអ្នកប្រើប្រាស់រាប់រយនាក់ដែលនិយាយថា ស្មាតហ្វូនមិនដំណើរការត្រឹមត្រូវ ឬសូម្បីតែឈប់ដំណើរការទាំងស្រុងបន្ទាប់ពីបានប៉ះពាល់នឹងទឹក៕