(ប៊ែឡាំង)៖ Christopher Nkunku ដែលជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Bundesliga រដូវកាលមុន បានបន្តកិច្ចសន្យាលេងនៅឯក្លិប RB Leipzig រហូតដល់ឆ្នាំ២០២៦ នាថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយបានបញ្ចប់មន្ទិលសង្ស័យអំពីការចាកចេញរបស់លោកផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានស៊ុតបញ្ចូលទី ២០គ្រាប់ពីការប្រកួតក្នុងលីគ និងរកបាន ១៣គ្រាប់ ក្នុងចំណោម ៣៤ការប្រកួតនៅលីគអាល្លឺម៉ង់ នៅក្នុងរដូវកាលដ៏ជោគជ័យបំផុតរបស់លោក ចាប់តាំងពីចូលរួមជាមួយក្លិបក្នុងឆ្នាំ២០១៩ ខណៈលោកក៏បានលើកពានរង្វាន់ជើងឯក German Cup កាលពីខែឧសភាផងដែរ។

ទម្រង់លេងដ៏ល្អរបស់លោក បានធ្វើឲ្យលោកក្លាយជាគោលដៅផ្ទេរដ៏ក្តៅគគុក សម្រាប់ក្លិបលំដាប់កំពូលៗនៅអឺរ៉ុបជាមួយនឹងអនាគតរបស់លោក មិនមានភាពច្បាស់លាស់ មុនពេលការបន្តកិច្ចសន្យានៅថ្ងៃព្រហស្បតិ៍។

សូមជម្រាបថា Leipzig បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ នៅ Bundesliga ហើយពួកគេក៏បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ផងដែរ ដ្បិតត្រូវចាញ់ Rangers ក្តី៕