(ភ្នំពេញ)៖ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ជាក្រុមហ៊ុនដែល ផលិត និងផ្គត់ផ្គង់សម្ភារសំណង់ប្រកបដោយគុណភាព និង សោភណ្ឌ័ភាព។

បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ មានរោងចក្រធំៗដូចជារោងចក្រផលិតបេតុងលាយស្រេច ជីប ម៉ុង រោងចក្រផលិតក្បឿង ជីប ម៉ុង និងរោងចក្រផលិតទុយោជីប ម៉ុង។ រោងចក្រនីមួយៗសុទ្ធតែទទួលបាននូវវិញ្ញាបនបត្រ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព។

បេតុងលាយស្រេច ជីប ម៉ុង៖ ក្រុមហ៊ុនជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ជាក្រុមហ៊ុនទី១ នៅប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាពនៃរោងចក្របេតុងលាយស្រេច ។

បន្ថែមពីនេះ រោងចក្រនីមួយៗបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីប្រទេសអ៊ីតាលី ដើម្បីធានានូវសុក្រឹតភាព និងការប្រើប្រាស់វត្ថុធាតុដើមល្អបំផុត ដែលឆ្លងកាត់ការត្រួតពិនិត្យដ៏ត្រឹមត្រូវ ជាពិសេសផ្ដល់នូវសេវាកម្មដ៏ល្អបំផុតដល់អតិថិជន។

ក្បឿង ជីប ម៉ុង៖ ក្បឿង ជីប ម៉ុង ត្រូវបានផលិតដោយម៉ាស៊ីនទំនើបៗ ដែលជាបច្ចេកវិទ្យាចុងក្រោយពីប្រទេសអ៊ីតាលី ។ គ្រប់វត្ថុធាតុដើមសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពដោយបន្ទប់ពិសោធន៍ច្បាស់លាស់ ដើម្បីធានាទៅលើគុណភាព និងការប្រើប្រាស់យូរអង្វែង ។

ទុយោ ជីប ម៉ុង៖ រោងចក្រទុយោ ជីប ម៉ុង បានបំពាក់នូវម៉ាស៊ីនទំនើបបំផុត ពីប្រទេសអ៊ីតាលី ដែលមានសមត្ថភាពផលិតទុយោដែលមានគុណភាពខ្ពស់។

រោងចក្រទុយោ ជីប ម៉ុង មានផលិតទុយោ PVC, ទុយោ HDPE, ហ្គេនខ្សែភ្លើង និងតំណទុយោគ្រប់ប្រភេទ និងគ្រប់ខ្នាត ។ ផលិតផលទុយោ ជីប ម៉ុង សុទ្ធតែឆ្លងកាត់ការធ្វើតេស្ដដោយសម្ពាធទឹក និងកម្ដៅ, តេស្ដដោយសង្កត់, និងតេស្ដដោយទង្គិច ដើម្បីធានាថា ទុយោមានគុណភាពស្វិត រឹងមំា ធន់នឹងអាកាសធាតុ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ៖ 085/069/066 990 222៕