(ម៉ូនិច)៖ កីឡាករបាល់ទាត់អាជីព Jadon Sancho, Marcus Thuram និងកីឡាការិនីតេន្នីស Serena Williams សុទ្ធតែបានចូលរួមធ្វើការតវ៉ាទៅកាន់ពិភពលោករឿងរើសអើងពូជចំពោះលោក George Floyd ដែលត្រូវបានសម្លាប់ ដោយស្នាដៃប៉ូលិសស្បែកសអាមេរិកកាលពីសប្តាហ៍មុន។

តាមរយៈព័ត៌មាន BBC បានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស Sancho បានសរសេរអក្សរនៅលើអាវក្នុងរបស់គេថា «រកយុត្តិធម៌ឲ្យ George Floyd» (Justice for George Floyd) នៅពេលរកបានគ្រាប់នៅនាទីទី៥៧ ក្នុងជំនួបដែលក្លិប Borussia Dortmund ប្រកួតទល់នឹង Paderborn ដែលត្រូវបានប៉ូលិសឈ្មោះ Derek Chauvin សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ក្នុងរយៈពេលជិត ៩នាទីនៅទីក្រុង Minneapolis សហរដ្ឋអាមេរិក។

បន្ថែមលើនេះ កីឡាករវ័យប្រចាំក្លិប Dortmund ក៏បានសរសេរបង្ហោះនៅលើ Instagram ក្រោយចប់ការប្រកួតផងថា «ពួកយើងមិនគួរខ្លាចទេ ក្នុងការទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ។ យើងត្រូវតែក្រោកឈរឡើងទាំងអស់គ្នាជាធ្លុងមួយ ដើម្បីរកយុត្តិធម៌ជូន George Floyd»

ដូចគ្នានោះដែរ កីឡាករម្នាក់ទៀតដែលលេងនៅអាល្លឺម៉ង់ Marcus Thuram ក៏បានធ្វើការលុតជង្គង់ឱនមុខចុះ ដើម្បីឧទ្ទិសគ្រាប់ដែលគេរកបានក្នុងជំនួប Borussia Monchengladbach យកឈ្នះ FC Union Berlin ៤-១ ផងដែរ គ្រាដែលកីឡាការិនីអាមេរិក Serena Williams បានសរសេរបង្ហោះនៅលើ Instagram របស់ខ្លួនដែរថា «ហេតុអ្វីបានជាត្រូវគំរាមកំហែង ដោយសារតែពណ៌សប្បុរបែបនេះ ក្នុងនាមជាមនុស្សជាតិដូចគ្នា?»