(ភ្នំពេញ)៖ ផ្សារទំនើប អ៉ីអនម៉ល គឺជាបណ្តុំនៃហាងលក់ទំនិញម៉ាកល្បីៗជាច្រើន ដូចជា Mango, Levi’s, Timberland, Ecco, Puma, Adidas, Adidas Original, Armani Exchange និង Superdry។ នៅក្នុងនោះផងដែរផ្សារទំនើប អ៉ីអនម៉ល ក៏មានហាងលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលសុទ្ធតែជាម៉ាកល្បីៗ ព្រមទាំងមានហាងលក់គ្រឿងឧបភោគបរិភោគ ជាច្រើនផងដែរ។

ផ្សារទំនើប អ៉ីអន ម៉ល ក៏មានភោជនីយដ្ឋាន ប្រកបដោយអាហារសំបូរបែប ដែលស្ថិតនៅជាន់ផ្ទាល់ដី និងជាន់ទី២។ លើសពីនេះទៅទៀត ផ្សារទំនើប អ៉ីអនម៉ល ក៏មានកន្លែងកំសាន្តជាច្រើនដូចជា រោងភាពយន្ត កន្លែងលេងហ្គេម កន្លែងលេងបូ លីង សួនទឹក និងកន្លែងហាត់ប្រាណផងដែរ។ លោកអ្នកក៏អាចស្វែងរកសេវាកម្មជាច្រើន ដែលមាននៅក្នុងផ្សារទំនើប អ៉ីអន ម៉ល ដូចជាក្រុមហ៊ុនទេសចរណ៍ ដែលមានការផ្តល់ការប្រឹក្សាយោបល់ ក្នុងការធ្វើដំណើរកំសាន្ត និងការលក់សំបុត្រយន្តហោះ ឱសថស្ថាន ហាងបោកគក់ ទូដកប្រាក់ ATM និងធនាគារដែលមានទីតាំង នៅជាន់ផ្ទាល់ដី និងជាន់ទី២ ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា។ ផ្សារទំនើប អ៉ីអន ម៉ល គឺជាផ្សារទំនើបដែលនាំមុខគេ នៅក្នុងប្រទេសកម្ពុជា។

ផ្សារទំនើប អ៉ីអន ម៉ល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានលក់ទំនិញម៉ាកល្បីៗ និងជាកន្លែងកំសាន្តដ៏ធំជាងគេ នៅក្នុងទីក្រុងភ្នំពេញ។ អ្វីដែលពិសេសជានេះទៅទៀត នៅក្នុងខែមិថុនា នេះផ្សារទំនើប អ៉ីអន ម៉ល មានកម្មវិធី លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ ដ៏ធំមួយសម្រាប់អតិថិជនរបស់ AEON MALL Phnom Penh និង AEON MALL Sen Sok City។ នេះគឺឱកាសដ៏ល្អសម្រាប់ការជាវទំនិញ សន្សំរហូតដល់ទៅ ៥០%។

លោកអ្នកអាចស្វែងរកបាន នូវមុខទំនិញជាច្រើនប្រភេទ និងច្រើនជម្រើស ព្រមទាំងមានគុណភាពខ្ពស់ ដែលសុទ្ធសឹងជាម៉ាកល្បីៗមកពីក្រៅប្រទេស ហើយលោកអ្នកនឹងទទួលបាន ការបញ្ចុះតម្លៃជាច្រើន លើមុខទំនិញទាំងនោះទៀតផង។ រាល់បុគ្គលិកនៅគ្រប់ហាងទាំងអស់ ពោរពេញទៅដោយភាពរួសរាយរាក់ទាក់ ហើយត្រៀមជួយលោកអ្នកក្នុងពេលជាវទំនិញ។ ហេតុនេះហើយ អតិថិជនទាំងអស់កុំឲ្យរំលង កម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យមួយនេះ ព្រោះពេលវេលាបញ្ចុះតម្លៃនេះមានកំណត់។

លើសពីនេះទៅទៀត លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ពីក្រុមហ៊ុនធ្វើដំណើរផ្សេងៗ ក្នុងការធ្វើដំណើរមកផ្សារទំនើប អ៉ីអន ម៉ល ក្នុងឱកាសនៃការលក់បញ្ចុះតម្លៃមួយនេះ។ ក្រៅពីនេះ លោកអ្នកអាចមានឱកាស ចាប់ឆ្នោតផ្សងសំណាង និងចូលរួមលេងហ្គេមផ្សេងៗ ពី ផ្សារទំនើប អ៉ីអនម៉លផងដែរ។ កម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះ នឹងប្រព្រិត្តិក្នុងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់២៨ ខែមិថុនា ឆ្នាំ២០២០ នៅផ្សារទំនើប អ៉ីអន ម៉ល ទាំងពីសាខា៕