(ប៉ារីស)៖ យោងតាមការចេញផ្សាយដោយ Channel News Asia នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ចំពោះក្របខណ្ឌបាល់ទាត់អឺរ៉ុប UEFA Champions League បានកំពុងតែស្វែងរកគ្រប់វិធីក្នុងការដោះស្រាយការប្រកួតបិទបញ្ចប់រដូវកាល២០១៩-២០២០នេះ​ ដែលត្រូវបានផ្អាកការប្រកួតជាបណ្តោះអាសន្នដោយជួបវិបត្តិ COVID-19​ ដែលបច្ចុប្បន្នជិតឈានដល់វគ្គ ៨ក្រុមចុងក្រោយ​ ក្នុងនោះនៅសល់ ៤ប្រកួតមិនទាន់បញ្ចប់ក្នុងវគ្គ ១៦ក្រុម។

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះប្រមុខដឹកនាំ​ UEFA បានធ្វើការប្រជុំសិក្សាស្វែងរកគ្រប់វិធីដើម្បីបន្តការប្រកួត Champions League 2019-2020 ឡើងវិញ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលគ្រោងធ្វើឡើងនៅទីក្រុងអ៊ីស្តងប៊ុល ប្រទេសតួកគី នាកីឡដ្ឋាន Ataturk Olympic ដោយការប្រកួតនេះត្រូវបានផ្អាកតាំងពីពាក់កណ្តាលខែមីនា ដោយសារ COVID-19។

UEFA បានកំពុងតែសិក្សាអំពីការលក្ខណ:ជាច្រើននៅការប្រកួតបញ្ចប់នាសីហា ដែលស្ថិតក្នុងគម្រោងផ្លាស់ប្តូរធំៗសម្រាប់ការប្រកួតដែលលេងបិទទ្វារកីឡដ្ឋាន ក្នុងនោះក៏កំពុងតែសិក្សាពីកាលបរិច្ឆេទ​ និងទម្រុងទ្រង់ទ្រាយនៃការប្រកួតដែលពាក់ព័ន្ធជាមួយក្រុមការងារនឹងបណ្តាក្លិបដែលមាន ហើយបញ្ហានេះនឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិកាប្រតិបត្កិនាថ្ងៃទី១៧ ខែមមិថុនា ឆ្នាំ២០២០។

តែតាមការឲ្យដឹងពី AFP បានបង្ហញាថាក្របខណ្ឌ UEFA គ្រោងនឹងជ្រើសយកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ជាកាលបរិច្ឆេទប្រកួតវគ្គផ្តាច់ព្រ័ត្រ៕