(ភ្នំពេញ)៖ មន្រ្តីក្រសួងយុត្តិធម៌បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ គណៈប្រតិភូនៃគណៈកម្មការជាតិ ប្រឆាំងអំពើពុករលួយថៃ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌កម្ពុជា ដែលដឹកនាំដោយ លោកស្រី ច័ន្ទ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមជនបង្គោល ប្រឆាំងអំពើពុករលួយក្រសួងយុត្តិធម៌។

ជំនួបនេះបានធ្វើឡើង នៅទីស្តីការក្រសួងយុត្តិធម៌ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ នៃប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងអំពើ​ពុករលួយ ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់៕