(ភ្នំពេញ)៖ ជាការពិតស្នេហារវាងអ្នករស់​នៅ ក្នុងចង្កោមសិល្បៈដូចគ្នា គឺតារាចម្រៀង​លោក ងួន ចាន់ដេវិត និងទេព បូព្រឹក្ស ទោះស្ថិតក្នុងការសង្ស័យរបស់ទស្សនិកជន ថាស្នេហានេះ គ្រាន់តែជាការបំភាន់ភ្នែកទស្សនិកជន ក៏តារាប្រុសស្រីទាំងពីរ ហាក់មិនអើពើ និងខ្វល់ខ្វាយទៅនឹងការយល់ឃើញ បែបនេះដែរ។ ដោយថ្មីៗនេះ មានប្រភពច្បាស់ការណ៍លួចបង្ហើបថា គូស្នេហ៍ពិតប្រាកដរបស់ ទេព បូព្រឹក្ស គឺជាឧត្តមសេនីយ៍ផ្កាយ៤ ម្នាក់ ពោលគឺមិនមែនជា ងួន ចាន់ដេវិត ឡើយ។ តែយ៉ាងណា តារាប្រុសស្រីពីរដួងនេះ នៅតែមិនខ្វល់ និងរឹតតែបង្កើនភាពផ្អែមល្ហែម និងបន្តទិញកាដូមានតម្លៃ ជូនគ្នា​ទៅវិញទៅមក យ៉ាងសស្រាក់សស្រាំទៀតផង។

ជាការកត់សម្គាល់បែបនេះ ធ្វើឡើងបន្ទាប់ពី​ប៉ុន្មាននាទីមុន គេឃើញថា តារាស្រីទឹកមុខសិចស៊ី ទេព បូព្រឹក្ស បានបង្ហោះរបស់របរមួយចំនួន ដែលជាកាដូមានតម្លៃរបស់​តារារ៉េប ងួន ចាន់ដេវិត ទិញជូន ទេព បូព្រឹក្ស មានទាំងចញ្ចៀនមាស ដងកាមេរ៉ា និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។ លើសពីនេះ មានទាំងរូបភាពថើបគ្នាប្រៀបបានស្ករ និងស្រមោចទៀតផង ខណៈការបញ្ចេញកាយវិកា​បែបនេះ ហាក់ចង់បង្ហាញដល់មហាជនថា ស្នេហាអ្នកទាំងពីរជាស្នេហាពិតប្រាកដ។

ភ្ជាប់ជារូបភាពដែលជាការដូលោក ងួន ចាន់ដេវិត ទិញជូន ស្រីស្រស់ទេព បូព្រឹក្ស បានសរសេរសារយ៉ាងដូច្នេះថា «អរគុណបងសំឡាញ់ កាដូ an anniversaries ឆ្នាំនេះពិតជាពិសេសណាស់ វាពិតជាមានតំលៃខ្លាំងណាស់ ព្រោះអូនធ្លាប់ប្រាប់បងតាំងពីឆ្នាំមុនថា ចង់ទៅលេងនៅកែប ព្រោះមានរីសតមួយនោះ គឺមានដើមឈើ និងមើលឃើញសមុទ្រ ខ្ញុំចូលចិត្តកន្លែងហ្នឹង ហើយបងក៏នាំអូនទៅមែនឆ្នាំនេះដល់ថ្ងៃ គឺបងនាំទៅម៉ង ទាំងអូនខ្លួនឯងក៏ភ្លេចបាត់ហើយ ព្រោះ១ឆ្នាំហើយ!»។

ទេព បូព្រឹក្ស​ បានសរសេរទៀតថា «គ្រាន់តែអូនធ្លាប់និយាយថា ទូរស័ព្ទនេះស្អាតម៉េស Cute ចង់បានហា យាយលេង តើមិចបានទិញមែនចឹង តែបើបានចឹងក៏ល្អ អីដែលសំខាន់ គឺចិញ្ជៀនរូបកូនខ្លា cute នេះគឺស្រឡាញ់ខ្លាំងអូនសុខចិត្តឲ្យបងថា អូនជាខ្លាព្រោះមិនអាចឲ្យបងលួចខូចជាដាច់ខាត You យល់Ngoun Chan Davithពាក្យដែលរៀបរាប់នេះ គ្រាន់តែអូនចង់ប្រាប់បងថា ពិតជាអរគុណណាស់សំរាប់ការ យកចិត្តទុកដាក់នឹងឲ្យតំលៃមកលើសំដីអូនគ្រប់ម៉ាតគ្រប់ពាក្យ ២ឆ្នាំនេះ គឺពិបាកដើរទៅមុខណាស់ គឺត្រូវរងគ្រប់ពាក្យជួបគ្រប់បញ្ហា តែបងតែងតែលើកទឹកចិត្ត នឹងកាន់ដៃអូនដើរទៅមុខជានិច្ច #foreverandeverGD&TBP»

ជាមួយនឹងសារបង្ហាញ ពីស្នេហាស្មោះស្ម័គ្រផ្អែមល្ហែមនេះ ក៏មានមហាជនជាច្រើននាំគ្នាកោតសរសើរថា ចំណងស្នេហារវាងតារាប្រុសស្រីពីររូបនេះ នឹងអាចឈានដល់ថ្ងៃចូលរោងការ នៅថ្ងៃណាមួយ។ ប៉ុន្តែក៏មានមតិផ្សេងទៀតថា នេះគ្រាន់តែជាការសម្តែងបិទបាំង ដើម្បីកុំឲ្យដំណឹងដ៏រសើប ទាក់ទងនឹងខ្សឹបខ្សៀវថា គូស្នេហ៍ទេព បូព្រឹក្ស ពិតប្រាកដ គឺឧត្តមសេនីយ៍ផ្កាយ៤នោះ លេចឡើងសារជាថ្មីម្តងទៀត តែប៉ុណ្ណោះ។

តែយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ទាក់ទងនឹងរឿងនេះ ព្រោះ ទេព បូព្រឹក្ស ផ្ទាល់ មិនមានប្រតិកម្មអ្វីនោះទេ កាលដែលបានដឹងនូវមានគេថា ខ្លួនមានស្នេហាជាមួយ ឧត្តមសេនីយ៍ផ្កាយ៤ នោះ ពោលគឺគ្រាន់តែបង្ហាញដល់មហាជនថា ខ្លួននឹង ងួន ចាន់ដេវិត កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ​៕