(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាបានជ្រាបច្បាស់រួចមកហើយ កាលពីមួយរយៈកន្លងទៅ ពាក់ព័ន្ធទៅនឹង​កូនប្រុស របស់អតីតតារាសម្ដែង និងជាពិធីករ លោក លាន អាហ្វ្រីគិ នីន គឺលោក លាន បញ្ចនីត​ ដែលបានបកស្រាយបទចម្រៀង​រួមគ្នា ជាមួយនឹងលោក ខាន់ ជេមស៍ ក្នុងបទចម្រៀង «សុំស្នេហ៍តែបរាជ័យ» ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន បានចេញ Full MV ហើយនៅពេលថ្មីៗនេះ ធ្វើឲ្យអ្នកទស្សនា ចាប់អារម្មណ៍ខ្លាំង។

យ៉ាងណាមិញ ក្រោយពីលោក ខាន់ ជេមស៍ បានស្នើ​ទៅថៅកែផលិតកម្មសាន់ដេ ក្នុងការថត MV រួមគ្នា ជាមួយលោក​ លាន បញ្ចនីត រួចមក ពេលនេះ «សុំស្នេហ៍តែបរាជ័យ» របស់អ្នកទាំងពីរ ក៏បានបញ្ចេញ MV ជាផ្លូវការ​ ដែលរិតតែទទួលបានការចាប់អារម្មណ៍ កាន់តែខ្លាំងឡើងថែមទៀត ពីសំណាក់ទស្សនិកជន ជាពិសេស​អ្នកគាំទ្រអ្នកទាំងពីរ ផ្ទាល់តែម្ដង​។

ជាការពិតណាស់ MV ក៏ដូចជាការបកស្រាយ​រួមគ្នា របស់​តារាចម្រៀងវ័យក្មេង​ លោក លាន បញ្ចនីត និងលោក ខាន់ ជេមស៍ ក្នុងបទចម្រៀង «សុំស្នេហ៍តែបរាជ័យ» មួយបទនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ ក៏ដូចជាមានការគាំទ្រកាន់តែខ្លាំង គួរឲ្យកត់សម្គាល់ ខណៈបទនេះ ចេញជា MV បង្ហោះនៅលើបណ្ដាញ សង្គមមិនទាន់បានប៉ុន្មានផង មានអ្នកចូលទស្សនា យ៉ាងច្រើនសន្ធឹកសន្ធាប់​។

គួរបញ្ជាក់ថា​លោក លាន បញ្ចនីត ដែលត្រូវបានគេស្គាល់ថា គឺជាកូនប្រុសរបស់លោក លាន អាហ្វ្រីគិនីន គឺជាតារាចម្រៀងឯករាជម្នាក់ កន្លងមក​តារាចម្រៀងវ័យ១៧ឆ្នាំរូបនេះ ធ្លាប់មានបទចម្រៀងផ្ទាល់ខ្លួន ជាច្រើនបទមកហើយ ក្នុងនោះរួមមានដូចជាបទ «សុំស្នេហ៍តែបរាជ័យ, ដង្ហើមចុងក្រោយ, ទឹកភ្នែកម៉ែ, ហេតុអ្វីនៅតែប្រច័ណ្ធ» និងបទ «ដួងតារា» ជាដើម ដែលសុទ្ធសឹងតែជាបទចម្រៀងផ្ទុះខ្លាំង នៅក្នុងបណ្ដាញសង្គម៕